សូមប្រយ័ត្នអស់លុយ ហើយអត់បានបុណ្យទៀត!! រដូវកឋិនទាន ចាប់បានសង្ឃក្លែក្លាយ២នាក់ ដើររៃអង្គាសលុយតាមផ្សារ…

មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលកាលពីថ្ងៃទី០៨ ខែ តុលា ឆ្នាំ ២០២០ម្សិលមិញនេះ មន្ត្រីសង្ឃសាលាអនុគណស្រុកស្រែអំបិល ខេត្តកោះកុង សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង

បានធ្វើការចុះចាប់សង្ឃក្លែងក្លាយមិនមានលិខិតអនុញ្ញាត ឬ ឆាយា សង្ឃដិការបញ្ជាក់ថាភេទជាអ្នកបួសត្រឹមត្រូវដែរមាន(ស្រុកកំណើតនៅខេត្តសៀមរាប)ជិះឡានដើររៃអង្គាសបច្ច័យតាមផ្សារ ទីប្រជុំជន ឬទីកន្លែងផ្សេងៗក្នុងស្រុកស្រែអំបិល ឥឡូវត្រូវបានចាប់ផ្សឹករួចបញ្ជូនទៅសមត្ថកិច្ចធ្វើការតាមនិតិវិធី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សាលាអនុគណស្រុកស្រែអំបិលសូមអំពាវនាវដល់សាលាអនុណគ្រប់ស្រុក ព្រមទាំងសាលាគណគ្រប់ខេត្តក្រុង និងប្រជាពលរដ្ឋពុទ្ធបរិស័ទទាំងអស់សហការទប់ស្កាត់សង្ឃក្លែងក្លាយដើររៃអង្គាសឬបិណ្ឌបាត្រ សូមមេត្តាយកព្រះទ័យនិងយកចិត្តទុកដាក់ កុំឲ្យខូចគេអ្នកបួសត្រឹមត្រូវឬខូចព្រះពុទ្ធសាសនា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment