ដូចប្រិយមិត្តបានជ្រាបហើយថា បើតាមការឲ្យដឹងពីហ្វេសបុកផេចរបស់លោក ផែន វណ្ណៈ បានបញ្ជាក់ថា: ផ្លូវ ៦០ ម៉ែត្រ អោយបេីកតែ ៤០ គ.ម ក្នុង ១ម៉ោង ដឹងតែមានគេជេរទៀតហេីយ! ផ្លូវចេញពីរាជធានី មិនមែនក្នុងរាជធានីទេ តេីអស់លោកណាជាអ្នកផ្ដួចផ្ដើមគំនិតដាក់ស្លាកកំណត់ល្បឿននេះ? មានដែលបេីកភ្នែក បេីកត្រចៀក ស្ដាប់មហាជនខ្លះទេ?
ក្នុងនោះ លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ក៏បានចេញមកប្រតិកម្មផងដែរចំពោះបញ្ហាខាងលើនេះ ដោយលោកជំទាវ បានរៀបរាប់ថា: របររកសុីលោកប៉ូលិសខ្លាំងមែន។ សួរមតិមហាជនទៅលោកអ្នកដេកនឹកកំណត់ច្បាប់ ។ មានមនុស្សប៉ុន្មាន
នាក់ដែលគាំទ្រ ល្បឿន 30-40 របស់អស់លោក? មិនមែនសម័យ79 ជិះរទេះគោទេណាអស់លោក? បើមុខសាលារៀនវាមិនអីទេ!! ហើយខ្ញុំនិយាយនេះកុំចោតថាបក្សប្រឆាំង ខ្ញុំមើលឃើញអស់លោកប៉ូលិសធំវិញចេញដំណើរឡានបើកផ្ដាច់ព្រលឹងម៉េចមិនគោរពអាល្បឿនដែលដាក់ឲ្យរាស្ត្រ30-40ផងទៅ៕