សូមអបអរសាទរ ! ទីបំផុត សួស វីសា បានសម្រាលកូនស្រី ដោយជោគជ័យហើយ មើលទៅមុខ ជេននី គួរឲ្យស្រឡាញ់ណាស់ ធ្វើឲ្យប៉ាៗ រំភើបចិត្តពេក ក៏និយាយថា…

មហាជនជាច្រើន ពិតជាបានជ្រាប រួចមកហើយ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។

ក្រោយរៀបការ វីសា មានកាដូដ៏ពិសេសមួយសម្រាប់ស្វាមី របស់ខ្លួន គឺ កំពុងតែពពោះកូនស្រីម្នាក់ ដែលត្រៀមសម្រាលនៅថ្ងៃនេះតែម្តង។

លុះមកដល់ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង សួស វីសា បានរៀបចំពិធីសូត្រមន្ត លើករាសី នៅផ្ទះ ដើម្បីត្រៀមទទួលសមាជិកថ្មី កូនស្រី របស់ខ្លួន ឈ្មោះ ជេននី មើលទៅម្នាក់ៗ មានទឹកមុខសប្បាយរីករាយខ្លាំងណាស់។

ចំណែកម្សិលមិញ នាថ្ងៃទី ០៨ ខែតុលា ឆ្នា ២០២០ លោក ថមមី ដែលត្រូវជាស្វាមី សួស វីសា បាននាំភរិយារបស់ខ្លួន មកដល់មន្ទីរពេទ្យហើយ ព្រមទំាងបានភ្ជាប់សារប៉ុន្មានម៉ាត់ថា ៖

“សូមជម្រាបសួរបងប្អូនទាំងអស់គ្នាជាដំណឹង ល្ងាចថ្ងៃនេះខ្ញុំ និងភរិយារួមទាំងកូនក្នុងផ្ទៃម៉ាក់ៗ បានមកសម្រាកនៅមន្ទីពេទ្យរួចរាល់ហើយ ត្រៀមធ្វើការសម្រាល នៅព្រឹកស្អែកនេះហើយ សូមទេវតា និងកុសលផលបុណ្យ ដែលខ្ញុំ និងគ្រួសារបានសាង សូមតាមជួយថែរក្សាម្តាយ និងកូនអោយទទួលបានជោគជ័យល្អ ក្នុងការសម្រាល ដោយការវះកាត់ផង នៅព្រឹកស្អែកនេះ ថ្ងៃទី 09 ខែ10 ឆ្នាំ2020។

សូមពាក្យជូនពរពីបងប្អូនម្នាក់មួយមក បន្តិចទៀតអោយភរិយាខ្ញុំឡាយផេកផ្ទាល់ ដើម្បីជជែកលេងជាមួយបងប្អូន និងសុំកំលាំងចិត្តពីបងប្អូនប្រិយមិត្តទាំងអស់គ្នា រងចាំតាមដាន និងជូនពរផងណា អរគុណទុកជាមុនបងប្អូន”។

នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ អ្វីដែលហ្វេនៗជាច្រើនកំពុងតែរងចំាមើលមុខកូនស្រី របស់ សួស វីសា នោះ បានដូចបំណងហើយ គឺ សួស វីសា បានសម្រាលកូនស្រីរបស់ខ្លួន ដោយជោគជ័យហើយ មើលទៅមុខ ជេននី (Jenny) គួរឲ្យស្រឡាញ់ដល់ហើយ។

ថមមី បានបង្ហោះរូបភាពជាច្រើនសន្លឹក និងបញ្ជាក់ថា ៖ “ទីបំផុតកាដូ នៃចំណងដៃរៀបការរបស់ពួកខ្ញុំទាំងពីរនាក់ គឺកូនស្រីដ៏ឆ្លាតរបស់ប៉ាម៉ាក់ បានសម្រាលដោយជោគជ័យ និងសុវត្ថិភាព មកបានមកឃើញពិភពលោកដ៏ស្រស់ស្អាត និងជ្រកក្រោមម្លប់នៃសុខសន្តិភាពហើយ ។

សមាជិកថ្មីនៃក្រុមគ្រួសារយើងខ្ញុំ និងជាបេះដូងនៃ ប៉ាៗTommy ម៉ាក់ៗ Sous Visa កូនស្រីមានឈ្មោះ ថង សាម៉ូលីណា ហៅ Jenny កើតនៅថ្ងៃទី 09 ខែ 10 ឆ្នាំ 2020 វេលាម៉ោង 9:09 ព្រឹក (Am) អូនកើតឆ្នាំជូត (តំណាងសត្វកណ្តុរមាស) សូមអរគុណបងប្អូនដែលបានជូនពរនិងផ្តល់ជាកំលាំងចិត្ត មកកាន់ក្រុមគ្រួសាររបស់យើងខ្ញុំ ខ្ញុំតំណាងអោយគ្រួសារទាំងមូល សូមអរគុណបងប្អូនទាំងគ្នា ខ្លាំងមែនទែន”។

ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment