អាណិតប្រទេសកូរ៉េ ណាស់!! ថ្ងៃមុនទើបឆេះរោងចក្រ ឥឡូវឆេះខុនដូទៀតហើយ ឆេះអគារកម្ពស់ ៣៣ ជាន់នៅកូរ៉េខាងត្បូងយប់មិញ មានអ្នករងរបួស ៨៨ នាក់…(មានវីដេអូ)

អគារ​កម្ពស់ ៣៣ ជាន់​មួយ​នៅ​តំបន់ Ulsan ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំង​ស្រុង​កាល​ពី​យប់​ថ្ងៃ​ទី ០៨ ខែ​តុលា ឆ្នាំ ២០២០ ។

ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ចុះ​ប្រតិបត្តិការ​ពន្លត់​ភ្លាមៗ និង​បាន​ជម្លៀស​មនុស្ស​រាប់រយ​នាក់​ចេញ​ពី​អគារ​ស្នាក់​នៅ​មួយ​នោះ ។ តាម​សារព័ត៌មាន Yonhap News Agency បាន​បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៨៨ នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ចំពោះ​ករណី​ស្លាប់ ខាង​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ ។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​ដ៏​រន្ធត់​មួយ​នេះ​ដែរ ចាប់​ឆាបឆេះ​ដំបូង​ចេញ​ពី​ជាន់​ទី ១២ នៃ​អគារ ដោយ​ក្រោយ​មក​ក៏​បាន​រាលដាល​ឆេះ​ពាសពេញ​អគារ​ទាំង​មូល​យ៉ាង​រន្ធត់​បំផុត ៕

Related posts

Leave a Comment