លោក សុវណ្ណ រិទ្ធី បង្ហោះរូបជួបជុំគ្រួសារជាលើកដំបូង និង បង្ហោះសារមានអត្ថន័យចាក់ដោតមួយថា…

កាលពីព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសាវនាការកាត់ទោស និង ប្រកាស​សាលក្រម លោក សុវណ្ណ រិទ្ធី បន្ទាប់ពីចេញដីកាបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារអស់មួយរយៈ ។ បន្ទាប់ពីសវនាការជំនុំជម្រះទោស និង ត្រូវបានតុលាការសម្រេចផ្ដន្ទាទោស លោកសុវណ្ណ រិទ្ធី ត្រូវដាក់ពន្ធនាគារកំណត់រយៈពេល ១៨ ខែ ប៉ុន្ដែទោស នោះត្រូវអនុវត្ដន៍ត្រឹមតែ ៥ ខែ ២៨ ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យួរ។

ចាប់ពីថ្ងៃចេញពីពន្ធនាគារ រហូតដល់ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២០ ម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី​ ទើបតែបានបង្ហោះរូបជួបជុំគ្រួសារជាលើកដំបូង ពោរពេញដោយស្នាមញញឹម និង ក្តីសង្ឃឹមជាថ្មី។ នៅក្នុងរូបថតដំបូងដែលលោកបានបង្ហោះនោះ ឃើញមានវត្តមានគ្រួសារទាំងមូលរបស់លោក គឺឪពុក ម្តាយ និង បងប្អូនប្រុស ស្រី ទាំង ៣ រូបផងដែរ។

ភ្ជាប់ជាមួយនឹងរូបថតនោះ លោកបានសរសេរសារខ្លីមួយថា៖ «ស្នាមញញឹមគ្រួសារខ្ញុំជាក្តីសង្ឃឹមរបស់ខ្ញុំ❤️❤️❤️❤️❤️» ។

មិនតែប៉ុណ្ណោះ បន្ទាប់ពីគណនីហ្វេសប៊ុករបស់លោកបានបើកដំណើរការឡើងវិញភ្លាមៗ លោក សុវណ្ណ រិទ្ធី ក៏បានបង្ហោះរូបម្នាក់ឯងមួយជំហរខ្លួន បង្ហាញក្តីនឹករឮកយ៉ាងខ្លាំងចំពោះមិត្តភក្តិ បងប្អូនទាំងអស់ទៀតផង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គ្រប់រូបភាពដែលលោកបានបង្ហោះជាលើកដំបូង គឺទទួលបាននូវការស្វាគមន៍ និង ក្ដីស្រឡាញ់ពីអ្នកគាំទ្រយ៉ាងច្រើន៕

Related posts

Leave a Comment