រដ្ឋាភិបាលប្រកាសផ្អាកដំឡើងប្រាក់ខែមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំងប្រទេសនៅឆ្នាំ ២០២១

ថ្លែងនៅព្រឹកថ្ងៃទី ៧ ខែតុលា ២០២០ នៅក្នុងពិធីសម្ពោធបើកដំណើរការមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសុំធ្វើការយោគយល់ទុកជាមុន ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ខាងមុខនេះ

រាជរដ្ឋាភិបាលនឹងមិនដំឡើងប្រាក់បៀវត្សជូននោះនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនមានភាពច្បាស់លាស់ ក្រោយរងវិបត្តិពីជំងឺកូវីដ ១៩ ។ ដូច្នេះមានន័យថានៅក្នុងឆ្នាំ ២០២១ ខាងមុខនេះប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គឺនៅរក្សាចំនួនដដែល ។

សម្តេចតេជោ ហ៊ុន សែន ថា «ខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុនីរ័ត្ន [រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] ថាប្រាក់ខែសម្រាប់ឆ្នាំ ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការដំឡើងឆ្នាំ ២០២១ អីចឹងសុំទោសទុកឱ្យហើយ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុកនៅប្រាក់បៀវត្សដដែល តែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ និងភ្ជុំបិណ្ឌ នៅឲ្យដដែល» ៕

Related posts

Leave a Comment