ប្រពៃណាស់!! ជាតារាល្បីហើយមានទឹកចិត្តល្អទៀត វណ្ណដា រៀបចំកម្មវិធីសប្បុរសធម៌ ជួយគ្រួសារខ្វះខាត ៨១ គ្រួសារនៅព្រះវិហារ…

កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា ធ្លាប់បានឲ្យដឹងហើយថា ក្រោយពីការចេញ Album ចម្រៀង «The SKULL» លោកនឹងរៀបចំកម្មវិធីសប្បុរសធម៌ដល់ប្រជាជនខ្វះខាត ដែលរស់នៅឯខេត្តព្រះវិហារ ហើយកម្មវិធីសប្បុរសធម៌នោះមានឈ្មោះថា «SKULLសប្បុរសធម៌»។

យ៉ាងណាមិញនៅថថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ កម្មវិធីសប្បុរសធម៌នេះ ក៏រៀបចំបានជោគជ័យហើយ ដោយតារាចម្រៀងប្រចាំផលិតកម្ម បារមី រូបនេះ បានធ្វើដំណើរទៅកាន់ខេត្តព្រះវិហារដោយផ្ទាល់ ក្នុងការ បរិច្ចាគ គ្រឿងឧបភោគ បរិភោគទៅកាន់សហគមន៍មួយនៅក្នុងខេត្តព្រះវិហារ ក្នុងកិច្ចរួមចំណែកកាត់បន្ថយភាពខ្វះខាតរបស់ប្រជាជនខ្មែរចំនួន ៨១ គ្រួសារ កំឡុងពេលកូវីដ-១៩ នេះដែរ។

លើសពីនេះ កម្មវិធី «SKULLសប្បុរសធម៌» នេះដែរក៏មានការចូលរួមឧបត្ថម្ភពីបណ្តាក្រុមហ៊ុនមួយចំនួន និង ថវិកាផ្ទាល់របស់ វណ្ណដា ចំនួន ២៥% នៃការលក់អាវយឺត SKULL របស់លោកផងដែរ៕

Related posts

Leave a Comment