កូនខ្មែរម្នាក់ទៀតហើយ!! ពូកែមែន កូនខ្មែរអាយុទើបតែ ៧ ឆ្នាំម្នាក់ សមត្ថភាពខ្លាំងស្គាល់ដើមឈើគ្មានចន្លោះ ផ្អើលកម្មវិធីនៅថៃ…(មានវីដេអូ)

កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ កូនខ្មែរវ័យក្មេងមួយរូបបានឡើងលេង និង បង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងទូរទស្សន៍ថៃមួយតាមរយៈកម្មវិធី Super 10 ដែលជាកម្មវិធីបង្ហាញពីទេពកោសល្យ និង សមត្ថភាពដ៏ល្បីមួយក្នុងស្រុកថៃ ។

កូនខ្មែរខាងលើនេះមានឈ្មោះ វិផាផន ហៅ អូនហ្វា ភេទស្រី អាយុ ៧ ឆ្នាំ ដែលមានឪពុកម្តាយជាជនជាតិខ្មែរទៅប្រកបការរកស៊ីនៅប្រទេសថៃ ។ នាងតូចបានរៀបរាប់ថា ខ្លួនបានកើត និង ធំធាត់ឡើងនៅប្រទេសថៃ ហើយម្តាយនាងតូចមានមុខរបរលក់ដើមឈរ និង ឪពុកជាអ្នកចុះទូកនេសាទ ប៉ុន្តែពេលនេះបានផ្អាកដោយសារកូវីដ ១៩ ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ ខណៈនាងតូច ហ្វា ឡើងលេងក្នុងកម្មវិធីខាងលើនេះ បានធ្វើឱ្យមហាជនថៃដែលបានទស្សនា និង គណៈកម្មការ អត់ទ្រាំមិនសរសើរមិនបាន បន្ទាប់ពីនាងតូចបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ចងចាំ និង ស្គាល់ពីឈ្មោះដើមឈើបានយ៉ាងងាយ បើទោះជាកម្មវិធីបានប្រើវិធីពិបាកៗ បំភាន់ភ្នែក មិនឱ្យនាងតូចមើលយល់ក្តី ។

នាងតូច ហ្វា បានឆ្លើយគ្មានឱ្យខុសមួយប្រភេទដើមឈើណាមួយឡើយបន្ទាប់ពីកម្មវិធីបានបង្ហាញ ហើយកាន់តែពិសេសនោះគឺនាងតូចថែមទាំងបានប្រាប់ពីវិធីលក់ និង អត្ថប្រយោជន៍នៃដើមឈើ ព្រមទាំងប្រទាលទាំងនោះដល់មហាជន និង គណៈកម្មការបានដឹងគ្មានអាក់ពាក្យមួយម៉ាត់ឡើយ ។ សមត្ថភាពចងចាំ និង ស្គាល់ពីប្រភេទដើមឈើនេះ នាងតូច ហ្វា បានឱ្យដឹងថា បានមកពីម្តាយ និង ឪពុកនាងជាអ្នកបង្ហាត់បង្ហាញនៅពេលនាងតូចទៅជួយលក់ម្តាយក្នុងមុខរបរខាងលើនោះ ។

ចង់ដឹងនាងតូច ហ្វា ធ្វើបានល្អរហូតដល់ទស្សនិកជនថៃ និង គណៈកម្មការលើកមេដៃសរសើរ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment