ឃើញបែបនេះ នឹកកាលនៅក្មេងណាស់!! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងៗ អង្គុយញុំា បាយខ្ចប់ស្លឹកឈូក ជាមួយត្រីអំាង នៅលើភ្លឺស្រែ ដល់ថ្នាក់ ធ្វើឲ្យអ្នកខ្លះ នឹកឃើញរឿងកាលពីនៅក្មេង ហើយថ្លែង ថា…(មានវីដេអូ)

កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ថ្មីៗនេះ មហាជនទូទៅ ដែលប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ ក្មេងៗ ៣នាក់ អង្គុយញុំាបាយ ខ្ចប់ស្លឹកឈូក ជាមួយត្រីអំាង ដែលស្ទួចបាន នៅលើភ្លឺស្រែ មើលទៅទំនងឆ្ងាញ់ណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះ នឹកឃើញរឿងជាច្រើន កាលពីពេលកន្លងទៅ។

ម្ចាស់ហ្វេសប៊ុកឈ្មោះ “ឆា នុន” ដែលបានបង្ហោះរូបភាព និងវីដេអូ ពីសកម្មភាពក្មេងៗទំាងនេះ មិនបានបញ្ជាក់អ្វីបន្ថែមទេ តែផុសមួយនេះ ទទួលបានការពេញចិត្ត និងគំាទ្រយ៉ាងខ្លាំង រហូតដល់មានការចែករំលែកតគ្នា ជិត៥ពាន់ដងទៅហើយ ហើយវីដេអូនេះ មានអ្នកចូលទស្សនា ជិត៣សែនដងផងដែរ គិតត្រឹមថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ នេះ។

ក្រោយឃើញ រូបភាព និងវីដេអូនេះភ្លាម ម្នាក់ៗបានចូល comment ថា ៖ ឃើញហើយស្រណោះ កាលខ្ញុំនៅពីក្មេង, ជីវិតមានន័យ, ទំនងម្លេសអូន មើលទៅឆ្ងាញ់ដល់ហើយ, នឹកកាល ដើរចាប់ក្តាមដុតហូប, កាលពីនៅតូចគឺបែបនេះ តែជំនាន់ហ្នឹង មិនទាន់ស្គាល់ទឹកត្រីកោះកុងទេ ស្គាល់តែជាមួយផះប្រៃៗ តិចៗ ប៉ុន្តែជាតិសាហាវ, ឃើញអ៊ីចឹង នឹកស្រុកដល់ហើយ, ឆ្ងាញ់ណាស់មើលទៅ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment