លោកតាចាស់ហើយ ធាក់កង់ឡើងស្ពានគីហ្សូណាមិនរួច ត្រូវប៉ូលីសចរាចរណ៍ជួយបណ្តើរឆ្លង…(មានវីដេអូ)

សកម្មភាពមន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ បានជួយបណ្តើរកង់បុរសចំណាស់ម្នាក់ដែលបានដឹកឈើពេញលើរានខាងក្រោយ ឆ្លងស្ពានគីហ្សូណា ធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលនិងសរសើរពេញៗមាត់។មន្ត្រីប៉ូលិសចរារណ៍រូបនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានឋានន្តរស័ក្តិ១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមទំព័រហ្វេសប៊ុកឈ្មោះកំពង់ចាមកំពង់ចិត្ត បានបង្ហោះសារថា “គាំទ្រសកម្មភាពនគរបាល​ចរាចរណ៍​គោលដៅគល់ស្ពានគីហ្សូណា​ ខេត្តកំពង់ចាម​ បានជួយលោកតាជិះកង់ម្នាក់បណ្តើរឡើងស្ពានគីហ្សូណា​ នេះជាមន្ត្រីប៉ូលិសបម្រើប្រជាពលរដ្ឋ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សកម្មភាពដ៏ល្អនេះ បានទាក់ទាញទឹកចិត្តមហាជនឲ្យមានការកោតសរសើរ ដោយមានអ្នកខ្លះថា បើមានមន្ត្រីល្អបែបនេះច្រើន ប្រជាពលរដ្ឋនឹងសប្បាយចិត្តហើយតែងតែគោរពស្រលាញ់ជានិច្ច។ ចំណែកអ្នកខ្លះទៀតថា មន្ត្រីប៉ូលិសចរាចរណ៍ដែលតែងតែចាំជំរិតយកលុយពីប្រជាពលរដ្ឋ គួរណាតែចេះខ្មាសលោកពូប៉ូលិសម្នាក់នេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment