សូមជួយស៊ែរឲ្យបានដល់សម្តេចផង!! ដីជាង២ពាន់ហិកតា សម្តេចហ៊ុន សែន ប្រគល់ជូនពលរដ្ឋក្រីក្រ ត្រូវអ្នកធំគៀបស៊ី ហើយប្តឹងពលរដ្ឋដែលងើបតវ៉ាទៀត…

ប្រជាពលរដ្ឋជិត ២០០នាក់ ក្នុងចំណោម ៤៧៣គ្រួសារ ដែលរស់ នៅភូមិកណ្តាលក្រោម និង ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះ បានប្រមូលផ្តុំគ្នា មុខតុលាការខេត្តកណ្តាល ក្រោយ តុលាការបានចេញដីកាកោះ ហៅប្រជាពលរដ្ឋចូល បំភ្លឺ តាមបណ្តឹងរបស់ បុគ្គលឈ្មោះ ទូច សាហៀង ដែល មានលុយ មាន អំណាច និង មានឥទ្ធិពល នៅស្រុកកៀនស្វាយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ បានចូលបំភ្លឺតប តាមដីកាកោះរបស់លោក ហោ លីណា តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក ដែលប្តឹងចោទ ប្រកាន់ពីបទ «រំ លោ ភ លើការ កាន់កាប់ អចលនវត្ថុដោយ សុច្ចរិត និង ធ្វើអោយខូចខាត ដោយចេតនា មានស្ថានទ ម្ង ន់ ទោស»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ បានថ្លែងប្រាប់ CPC NEWS ក្នុងពេលតវ៉ា មុខតុលាការខេត្ត កណ្តាល ថា ដីជាង ២ពាន់ហិកតា ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អោយ ពលរដ្ឋជិត ៥០០គ្រួសារ បែរជាបានទៅលើ បុគ្គលមាន លុយ មាន អំណាច ឃុបឃិតគ្នា ធ្វើប្លង់ រឹង រំលោ ភ យក ទៅវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋ បន្តថា មិនត្រឹមតែរំ លោ ភយ កដីប្រជាពលរដ្ឋ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាត់ពីលោក ឧកញ៉ា ឡោក ហ៊ួរ ប្រគល់ជូន ប្រជាពលរដ្ឋ នោះទេ បែរជាមក ប្តឹងប្រជាពលរដ្ឋចូ ល តុលាការ ក្នុងន័យគំ រា មកំ ហែ ង និង បំបា ក់ស្មារតី មិន អោយក្រោក ឈរទាម ទារដំ ណោះស្រា យទៅវិញ ។ប្រជាពលរដ្ឋ សំណូមពរសូមអោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិបណ្ឌិត ជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងនូវភាពអយុត្តិធម៌ នេះផង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ CPC News

Related posts

Leave a Comment