គិតយ៉ាងណាករណីនេះ!! ផ្លូវស្ទះពេក នារីស្រស់ស្អាតម្នាក់ ក៏ចតឡាននៅមុខផ្ទះគេ និងបានដាក់លេខទំនាក់ទំនងនៅលើឡានអោយទៀត ចតបានកន្លះម៉ោង មកវិញកញ្ចក់ត្រូវគេវា យបែកខ្ទេច ហើយ… (មានវីដេអូ)

កាលពីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ យោងតាមគណនីហ្វេសបុករបស់ស្រីស្អាតម្នាក់ឈ្មោះ Mony Monita បានរៀបរាប់ថា: យល់ថាខុសដែលចតមុខផ្ទះអុី ក៏ប៉ុន្តែខ្ញុំសុំចតតែបន្តិចទេដោយសារនៅហាងបងខ្ញុំវាស្ទៈពេក គិតថានិងមកសារ៉េកន្លែងចតដែរ។

ខ្ញុំក៏បានសសេរលេខទូសរសព្ទ័ដាក់នៅលើកញ្ជក់ឡានផងដែភ្ទាប់ជាមួយនិងពាក្យថា «សូមអធ្យាស្រ័យ!» ដូច្នេះប្រសិនបើម្ចាស់ផ្ទះត្រូវការចេញឮ

ចូលអាចខលមកខ្ញុំបានខ្ញុំយកចេញភ្លាម!តែហេតុអីមិនដល់កន្លះម៉ោងផងខ្ញុំទៅយកឡានចេញ នាំគ្នាឆោឡោហើយថែមទាំងវៃបែកកញ្ជក់ឡានខ្ញុំបែបនេះ?

ជាខ្មែរដូចគ្នាហេតុអីក៏គ្មានធម៏មេត្តាគ្មានការយោគយល់អធ្យាស្រ័យគ្នាដល់ម្លឹង? 😢😢😢ខ្ញុំទៅដល់ខ្ញុំបានលើកដៃសំពះគាត់ដែលខ្ញុំបានធ្វើអោយគាត់ពិបាករយៈពេក20នាទីជាងនេះ ចុះអ្វីដែលគាត់បានបំផ្លាញទ្រព្យសម្បតិខ្ញុំនេះតើគាត់មានអារម្មណ៍ខុសឆ្គងបន្តិចដែឬក៏អត់?៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment