ដូចដែលបងប្អូនដឹងស្រាប់ហើយការធ្វើដំណើរពេលយប់ពិតជាគ្រោះថ្នាក់ណាស់ អាចកើតឡើងដោយចៃដន្យឬ មានគេចាំធ្វើបាបយើងក៏មានដែរ។ ដូចជាករណីនេះអញ្ចឹង មានក្មេងស្ទាវស្ទាក់ចាំគប់ដុំថ្មមកលើអ្នកធ្វើដំណើរតាមរថយន្តពេលយប់ បើយើងគ្មានស្មារតីគ្រប់គ្រាន់ទេ អាចក្រឡាប់រថយន្តបង្កជាគ្រោះថ្នាក់ដលជីវិតក៏ថាបានដែរ។
ជាការសំណូមពរ សូមអាជ្ញាធរមានវិធានការចាត់ការ តាមផ្លូវច្បាប់ផង ទុកជាការព្រមានកុំឲ្យអ្នកផ្សេងយកគំរូតាម។ ដែលបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិតអ្នកធ្វើដំណើរពេលយប់ទៀត។
យោងតាមគណនីហ្វេសប៊ុក Sereyvoth Chum បានអោយដឹងថា៖ ការធ្វើដំណើរពេលយប់ពិត ជាមិនល្អ បើមិនចាំ បាច់ សូមក៉ំធ្វើដំណើរពេ លយប់ ព្រោះមានមនុស្សចាំ គប់ ឡាន តាមបណ្តោយផ្លូវជាតិ លេខ 62 ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ
ត្រង់ចំណុច កន្លែង លក់ក្រឡាន(ទឹកដីខេត្តកំពង់ធំ) ជួបហេតុការខ្លួនឯង ផ្ទាល់ មានអ្នកធ្វើដំណើរ ស្របទិស ជា ច្រើន បានរ ងការ ខូច ខាតរ ថយន្ត
#ភូមិឃ៉ំមានសុវត្ថិភាព។