កាលពីព្រឹកមិញនេះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី បានចុះទៅជួបប្អូនប្រុសម្នាក់ រស់នៅខេត្តកំពង់ឆ្នាំង ដែលគាត់បានកើតជំងឺចម្លែកម្យ៉ាង ព្រោះតែជើងរបស់គាត់ម្ខាង ធំខុសប្លែកពីធម្មតា រហូតដល់ថ្នាក់ មិនអាចប្រកបការងារចិញ្ចឹមជីវិត និងមិនអាចធ្វើដំណើរ ដោយថ្មើរជើងបានឆ្ងាយនោះឡើយ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ឱ្យដឹងថា៖”មិនដឹងថាគាត់កើតអី ពិតជាចម្លែកណាស់បងប្អូន ជើងកាន់តែធំៗទៅ លឺឪពុកគាត់ថា កើតមកភ្លាមធម្មតាដូចគេដូចឯង តែអាយុ ៦ឆ្នាំ ចាប់ផ្ដើមមានស្នាម ហើយក៏ហើមធំឡើង រហូតរៀនចប់ថ្នាក់ទី១២ ដើរលែងចង់រួច ឥឡូវអាយុ ២៧ឆ្នាំហើយ។
គាត់ចង់វះកាត់ឱ្យជា តែចេះតែគ្មានលទ្ធភាព ឥឡូវនាងខ្ញុំបានទៅមើលផ្ទាល់ ផ្ដល់ជាអំណោយ និងថវិកា ២,០០០ដុល្លារ សម្រាប់ព្យាបាល ហើយស្អែកនេះ ពុកគាត់យកមកព្យាបាលនៅភ្នំពេញហើយ។ ខ្ញុំបាននិយាយលេងសើច លើកទឹកចិត្តគាត់ ប្រាប់ថាគាត់នឹងជាសះស្បើយឡើងវិញ។ គាត់នៅព្រៃគ្រី ខេត្តកំពង់ឆ្នាំង មិនអាចធ្វើអីបានទេ ឪពុកក៏គ្មានមុខរបរ បានកូនៗធ្វើការរោងចក្រជួយ។ បងប្អូនចង់ជួយគាត់ថែម ទាក់ទងទៅពុកគាត់ 068 439492”។