ប្រសើរណាស់!! លោកខៀវ កាញារីទ្ធ ប្រកាសរួមគ្នា កម្ចាត់ពួកទុច្ចរិត ជ្រកក្រោមផ្លាកសារព័ត៌មានឲ្យបាន…

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា «យើងរួម គ្នាកម្ចាត់ អោយបាន ពួកទុច្ចរិត ជ្រក ក្រោម ផ្លាក សារព័ត៌មាន ដើម្បីសេចក្តី ថ្លៃថ្នូរ នៃអ្នកសារព័ត៌មាន វិជ្ជាជីវៈ ទាំងអស់ក្នុង ប្រទេសកម្ពុជា យើង» ។ នេះបើយោងតាម សំណេររបស់ លោករដ្ឋមន្ត្រីក្រសួង ព័ត៌មាន តាមបណ្តាញ សង្គមហ្វេស ប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរថា «នៅក្នុងការប្រជុំ គណៈកម្មាធិការ សកម្មភាពគោលនយោបាយ លើកស្ទួយ សហគ្រាសធុនតូច និង មធ្យម សំណូមពរ ជាច្រើន របស់ម្ចាស់សហគ្រាស ធុនតូច និង មធ្យម គឺ សកម្មភាពរញ៉េរញ៉ៃ របស់អ្នកកាសែត គ្មានវិជ្ជាជីវៈ ពោល គឺអ្នកកាសែត អត់មានកាសែតចេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកកាសែតមានតែកូន កាមេរ៉ាតូច មួយ ឬ ទូរស័ព្ទដៃ មួយគ្រឿង ផ្សាយតាមហ្វេសប៊ុក ដោយគ្មាន របៀបវារៈទៀងទាត់ តែទៀងទាត់ ក្នុងការចុះ សុំលុយ ផ្សាយ អត់យល់ច្បាប់ ពាណិជ្ជកម្ម និង លិខិតបទដ្ឋាន ឬ បច្ចេកទេស អីទាំងអស់ ដែលប៉ះពាល់ យ៉ាងខ្លាំងដល់មុខរបរ របស់សហគ្រាស ធុនតូច និង មធ្យម»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹមថា អ្នកកាសែតទាំងអស់នឹងខិតខំ ចៀសវាង ពីការប្រព្រឹត្តបែបខាងលើ ហើយ រួមគ្នាកម្ចាត់ អោយបានពួក ទុច្ចរិត ជ្រកក្រោម ផ្លាកសារព័ត៌មាន ដើម្បី សេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មាន វិជ្ជាជីវៈទាំងអស់ ក្នុងប្រទេស កម្ពុជាយើង ។ ខ្ញុំសូមរំលឹកសហសេវិក ទាំងអស់ពី សម្តីដែលខ្ញុំបាន ស្រង់ពីរឿង Animal Farm ដែលសត្វ លើកពាក្យស្លោកថា «ជើង ៤ ល្អ ជើង ២ អាក្រក់» ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment