ក្តៅៗ បារាំងម្នាក់ផ្ទុកកូវីដ ១៩ ប្រកាសព្រឹកនេះ បានជិះឡានឈ្នួលទៅសៀមរាបមុនតេស្តឃើញវិជ្ជមាន…

នៅព្រឹកថ្ងៃទី ៥ ខែតុលា ២០២០ នេះក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់បន្ថែមទៀតទៅលើបុរសជនជាតិបារាំងម្នាក់ និងឥណ្ឌាម្នាក់ ។

តាមសេចក្ដីប្រកាសករណីបុរសជនជាតិបារាំងអាយុ ២៧ ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកដំណើរមកពីប្រទេសបារាំងដោយឆ្លងកាត់ប្រទេសសាំងហ្គាពួរ តាមជើងហោះហើរមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ សម្រាករងចាំលទ្ធផលតេស្តលើកទី១ នៅសណ្ឋាគារមួយនៅរាជធានីភ្នំពេញចំនួន ២ យប់​។

បន្ទាប់មកនៅថ្ងៃទី ២២ ខែកញ្ញា ២០២០ គាត់បានចេញដំណើរមកពីរាជធានីភ្នំពេញ តាមរថយន្ត Lariryta Minnibus ទៅកាន់អាសយដ្ឋានរបស់គាត់នៅសៀមរាបក្រោយលទ្ធផលតេស្តលើកទី ១ អវិជ្ជមាន ។ រថយន្តនោះមានគ្នា ២ នាក់រួមមានបុរសបារាំងខាងលើ អ្នកដំណើរផ្សេងទផត ២ នាក់ និងអ្នកបើកបរម្នាក់ ហើយបុរសបារាំងរូបនេះបានអង្គុយនៅកៅអីក្រោយគេបង្អស់ ព្រមទាំងបានពាក់ម៉ាស់ជាប់រហូតផងដែរ ។

នៅពេលទៅដល់ផ្ទះគាត់បានបន្តធ្វើចត្តាឡីស័កចំនួន ១៤ ​ថ្ងៃ នៅផ្ទះរបស់គាត់ខេត្តសៀមរាប ហើយនៅថ្ងៃទី ១៣ នៃការធ្វើចត្តាឡីស័ករបស់គាត់ដែលត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ គាត់ត្រូវបានធ្វើតេស្តឡើងវិញ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ ១៩ ពីមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ហើយត្រូវបានធ្វើការបញ្ជាក់បន្ថែមនៅវិទ្យាស្ថានប៉ាស្ទ៍ររាជធានីភ្នំពេញ ដែលលទ្ធផលបង្ហាញថាវិជ្ជមានវីរុសកូវីដ ១៩ នៅថ្ងៃទី ៤ ខែ តុលា ២០២០ ៕

Related posts

Leave a Comment