ផ្ទុះការកោតសរសើរ!! សន្តិសុខខ្មែរម្នាក់មានតែ ១ ម៉ឺនរៀលជាប់ខ្លួនស៊ូផ្ដាច់ពីមាត់ពីក ទិញទឹកគោឱ្យកូនឆ្មារអនាថា…

ថ្មីៗ​នេះ មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​អារម្មណ៍​អាណិត និង​ស្ញប់ស្ញែង​ចំពោះ សន្តិសុខ​ម្នាក់ ដែល​មាន​លុយ​ត្រឹម ១ ម៉ឺន​រៀល​ក្នុង​ខ្លួន ប៉ុន្តែ​សុខ​ចិត្ត​លះបង់ ដើម្បី​យក​ទៅ​ទិញ​ទឹកដោះគោ​ឲ្យ​កូន​ឆ្មា​អនាថា ដែល​ទើប​នឹង​កើត ។

ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ ត្រូវ​បាន​ចែកចាយ​ដោយ​គណនី​ហ្វេសប៊ុក Pet collection shop ដែល​បាន​ធ្វើ​ការ​បង្ហោះ​រូបភាព​នៃ​សន្តិសុខ​ចិត្ត​ធម៌​រូប​នោះ​ពី​ក្នុង​ហាង​របស់​ខ្លួន អម​ជាមួយ​ពាក្យពេចន៍​ថា «ព្រឹកមិញមានសន្តិសុខម្នាក់ មកទិញទឹកដោះគោអោយកូនម៉ែវទើបកើត គាត់ថាអត់មានលុយទេបងញ៉ុមមានតែ10000រៀលទេ

អាចទិញបានទេញ៉ុមឃើញមេវាទុកចោលចឹងអានិតណាស់ត្រូវភ្លៀងផងចឹងញ៉ុមក៌សម្រេចចិត្តអោយទឹកដោះគោគាត់ និងដប ទៅអោយទៅបំបៅកូនឆ្មានិង សន្តិសុខរកព្រឹកខ្វះល្ងាចតែចេះអានិតឆ្មា មករកទិញដោះគោអោយបៅ មិនមែនលើកទី1ដែលមកទិញទេ សាមុនក៏មកទិញដែរ អោយតែឃើញឆ្មាអនាថា គាត់ឧស្សាហ៍មកទិញអោយណាស់ ព្រោះអានិតខ្លាចស្លាប់» ។

ទង្វើ​របស់​សន្តិសុខ​រូប​នេះ បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន អាណិត និង​ស្ញប់ស្ញែង​ជា​ខ្លាំង ដោយ​សារ​តែ​ការ​ស្រឡាញ់​សត្វ និង​យល់​ពី​ការ​អត់ឃ្លាន ទើប​ធ្វើ​ឲ្យ​លោក​ហ៊ាន​លះបង់​ថវិការ​បន្តិចបន្តួច ដើម្បី​សង្គ្រោះ​សត្វ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​នេះ ៕

Related posts

Leave a Comment