អ្នកជំនាញ ៖ ពលរដ្ឋខ្មែរងាកមកគាំទ្រ​ សេវាព្យាបាលជំងឺក្នុងស្រុក នាសម័យ កូវីដ

ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ បាន ទូទាំង​សកល លោក បានធ្វើ​ឲ្យ​ការធ្វើ ដំណើរ​ទៅ​ ព្យាបាល​ជំងឺ នៅក្រៅ​ប្រទេស​របស់ ​ប្រជាជន​កម្ពុជា មិនអាច ​ធ្វើទៅបាន ដោយ​ងាក​ មករក ​សេវាកម្ម​ព្យាបាល​ជំងឺ​ នៅ​ក្នុងុប្រទេស និង​ធ្វើឱ្យ​ មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិក​ឯកជន​ នានា ទទួលបាន​អតិថិជន​ ច្រើន​លើស លុប ​ពីមួយថ្ងៃ​ ទៅមួយថ្ងៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកជំនាញ បាន​អះអាងថា សេវាកម្ម​ព្យាបាល ​ជំងឺ​ក្នុងស្រុក ទទួល​ការគាំទ្រ​កើនឡើង​ ពី​សំណាក់​ប្រជាជន​កម្ពុជា​។ លោក ​វេជ្ជបណ្ឌិត អ៊ា​វ សុខា ឯកទេស​ជំងឺម ហារីក និង​ឈាម ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អ្នកជំងឺ​នៅ ​គ្លីនិក​របស់លោក មានការ​កើន ឡើង​ពី​៥​ទៅ​៦​ដង បើ​ធៀប​ នឹង​ពេលមុន ដែល​មិនទាន់​មាន ការ​ផ្ទុះឡើង នៃ​ជំងឺ​កូ​វីដ​-១៩​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា បាន​បញ្ជាក់ថា នៅពេល ដែល​ប្រជាពលរដ្ឋ​កម្ពុជា មក​ទទួល​ការ ព្យាបាល​ច្រើន មានន័យថា ពួកគាត់​ទុកចិត្ត ចំពោះ​សេវា​ព្យាបាល ​នៅក្នុង​ប្រទេស ហើយ​ដើម្បី​ឆ្លើយតប​ ទៅតាម​តម្រូវការ និង​ការជឿទុកចិត្ត លោក​និង​ខិតខំ​ ជាមួយ​ក្រុមការងារ ស្រាវជ្រាវ​រប ក គំ ហើ ញ​ថ្មីៗ ផ្នែក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ​ឱ្យ​សេវាកម្ម​ព្យាបាល ​ក្នុងស្រុក ដើរ​ទាន់​នូវ​ការ វិវឌ្ឍ​ន៍​នៃ​ជំងឺ​ថ្មីៗ ដែល​បាន​កើតមានឡើង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា កម្ពុជា បាន​បាត់បង់​ទឹកប្រាក់​ច្រើន​ រយ​លាន​ដុល្លារ ដោយសារ​ការចេញ ​ទៅរ​ក​សេវា​ព្យាបាល​នៅក្រៅ​ប្រទេស​។ ប្រជាជន​កម្ពុជា ប្រមាណ​ជាង ១​លាន​នាក់ បានធ្វើ​ដំណើរ​ទៅ ​បរទេស ក្នុង​គោលបំណង​ពិនិត្យ ព្យាបាល​ជំងឺ និង​វិស្សមកាល​ជាដើម​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​ខ្មែរ​ភាគច្រើន ធ្វើដំណើរ​ទៅកាន់ ​ប្រទេស​ថៃ សិង្ហ​បុរី និង​វៀតណាម​។ កន្លងទៅ​ក្រសួង សុខាភិបាល​សាធារណៈ ​របស់​ថៃ បាន​បង្ហាញថា ប្រទេស​ថៃ​ទទួលបាន​កំណើន ប្រជាជន​កម្ពុជា ​ក្នុង​មួយឆ្នាំ​ចំនួន​ប្រមាណ​ជាង ២២​ម៉ឺន​នាក់ ដែល​មក​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment