សូមជួយស៊ែរ ឲ្យបានដឹងគ្រប់គ្នាផង!! សូមពលរដ្ឋចំណាំទុក នេះជា​ឯកសណ្ឋានប៉ូលិសជាប់កិច្ចសន្យា គ្មានសិទ្ធឃាត់យានយន្តត្រួតពិនិត្យគ្រប់រូបភាព…

កាលពីរសៀលថ្ងៃទី ៣ ខែតុលា ២០២០ នេះមានការចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក ក្រោយលោកឧត្តមសេនីយ៍ត្រី​ ទីចំរើនកុសល បានថតវីដេអូសកម្មភាពមន្ត្រីនគរបាលជាប់កិច្ចសន្យាមួយរូបបានធ្វើការឃាត់រថយន្តរបស់លោកដើម្បីត្រួតពិនិត្យ ។

បន្ទាប់មកទៀត ក្រុមការងារព័ត៌មាន​ និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ គាំទ្រទាំងស្រុងមតិលើកឡើងរបស់លោកឧត្តមសេនីយ៍ត្រី​ ទីចំរើនកុសល​ ប៉ុន្តែក្នុងនាមជាសមត្ថកិច្ចត្រូវតែចូលរួមគោរពច្បាប់​ ដើម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលដ្ឋទូទៅ​ ។

តាមការបកស្រាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ មានរថយន្តមួយគ្រឿងម៉ាក PRUIS ព័ណ៌ ស មិនចាំស្លាកលេខ បានបេីកបរខុសទិសចរាចរណ៍ (ហាមត្រលប់ក្រោយ) នៅគោលដៅស្តុបពេទ្យចិន ខណៈនោះមន្ត្រីជាប់កិច្ចសន្យាខាងលើ ក៏បានចេញធ្វើការឃាត់ និងលូកដៃទាញយកទូរស័ព្ទពីម្ចាស់រថយន្តដែលកំពុងថតសកម្មភាព ដោយប្រើកាយវិការ និង ពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់ ។

ចំពោះករណីនេះមន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និង សម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ។ ហើយចំពោះករណីខាងលើនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានហៅមន្រ្តីជាប់កិច្ចសន្យារូបនេះ មកធ្វើកិច្ចសន្យា ត្រួតពិនិត្យ និងបានដាក់ពិន័យនៅការិយាល័យ រួចរាល់ហើយ ។

ដោយឡែកក្នុងករណីខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមគាំទ្រ និងយល់ស្របតាមមតិបស់លោកឧត្តមសេនីយ៍ត្រី ទី ចំរើនកុសល ដែលបានលើកឡើងថាមន្រ្តីជាប់កិច្ចសន្យាគឺគ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងជួយសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវប៉ុណ្ណោះ ៕

Related posts

Leave a Comment