សូមជួយស៊ែរផង!! ព្រះតេជព្រះគុណគ្រូ ៥ អង្គ មានកេរ្តិ៍ឈ្មោះល្បីល្បាញ បានលើកស្ទួយព្រះពុទ្ធសាសនា អក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរ…

នៅព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យកសាសនាព្រះពុទ្ធ គឺជាសាសនារបស់រដ្ឋ ។ វិស័យព្រះពុទ្ធសាសនាចាក់ឬសគល់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណកាលមកម្ល៉េះ ពិសេសសម័យអង្គរ និងមកដល់បច្ចុប្បន្ននេះ ។

ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិតរបស់ប្រជាជនឱ្យប្រកាន់ភ្ជាប់នូវអំពើរល្អ ចេះជួយអ្នកដទៃ មានចិត្តមេត្តាករុណា មិនបៀតបៀតជីវិតគេ ប្រកាន់យកនូវភាពស្មោះត្រង់ សុច្ចរិតទៀងត្រង់។ ព្រះសង្ឃ គឺជាបុព្វជិតនៅក្នុងព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយធម៌ បណ្ដុះនៅអំពើល្អក្នុងសង្គម ដឹកនាំសត្វលោកទៅកាន់ផ្លូវល្អ ឱ្យរស់នៅប្រកបដោយក្ដីសុខ សេចក្ដីស្ងប់នៅក្នុងផ្លូវចិត្ត រំលត់អំពើបាប ។

បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរបានស្គាល់យ៉ាងច្បាស់ព្រះគុណម្ចាស់គ្រូ ៥ ព្រះអង្គជាព្រះសង្ឃដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ មានស្នាដៃល្អលើកស្ទួយព្រះពុទ្ធសាសនា និងថែមទាំងបានដើរតួនាទីជាគ្រូបាអាចារ្យអប់រំ ណែនាំ ផ្សព្វផ្សាយធម៌ ធ្វើឱ្យពុទ្ធសាសនិកជនដឌែលបានស្ដាប់ព្រះធម៌ហើយ បានធូរស្បើយពីទុក្ខកង្វល់ទាំងឡាយ ។ ក្នុងនោះរួមមាន៖

១. ព្រះតេជព្រះគុណ គូ សុភាព

២. ព្រះតេជព្រះគុណ សាន សុជា

៣. ព្រះតេជព្រះគុណ ហាក់ សៀងហៃ

៤. ព្រះតេជព្រះគុណ ជួន កក្កដា

៥. ព្រះតេជព្រះគុណ សាន ភារ៉េត

Related posts

Leave a Comment