ប្រពៃណាស់!! គម្រោងស្ពានអាកាសថ្មើរជើងដំបូង ខេត្តពោធិ៍សាត់ ធ្វើឡើងតាមរចនាបថខ្មែរស្អាតណាស់…

អាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងនឹងសាងសងស្ពានអាកាស ឆ្លងកាត់ទ្រូងផ្លូវជាតិ​ លេខ ​៥ ត្រង់ចំណុចសារមន្ទីរខេត្ត ដើម្បីកាត់បន្ថយការកកស្ទះចរាចារណ៍ ព្រមទាំងសម្រួលដល់ការធ្វើដំណើរ របស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវខាងលើ​ និង ជាចំណែកក្នុងការលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ ។

ជុំវិញនឹងគម្រោងសាងសង់ស្ពានអាកាសនេះ ក្រុមការងារបច្ចេកទេសរដ្ឋបាលខេត្តពោធិ៍សាត់ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ស្ពេក មេឌៀ ( SPACE MEDIA ) ក្រោមការចង្អុលការពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និង សិក្សាផ្ទាល់ពីទីតាំងជាក់ស្ដែង សម្រាប់សាងសង់នូវ ស្ពានអាកាសថ្មើរជើងខាងលើនេះផងដែរ នារសៀលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ នេះ ដែលនឹងសាងសង់ឡើងនៅពេលខាងមុខនេះ ។

គួររំលឹកផងដែរថា ស្ពានអាកាសថ្មើរជើង នេះ ត្រូវបានពិនិត្យ និងអនុម័តស្ថាបនា ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅ នៅវេទិកាសាលាខេត្តពោធិ៍សាត់កាលពីកន្លងទៅ ៕

Related posts

Leave a Comment