ប្រិយមិត្តយោងតាមអខោនហ្វេសប៊ុកមានឈ្មោះ Ly Sovanduong បានបង្ហោះយ៉ាងដូច្នេះថា៖ សូមអបអរសាទរលោកបង Reahul Komarដែលត្រូវសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេននូវរថយន្ដ Mazda CX9 មួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរបំពេញបេសកម្មជូនជាតិ សាសនា ព្រះមហាក្សត្រនិងសង្គមរបស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា(ពអក)
ត្រូវបានតែងតាំងជាទីប្រឹក្សា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
ព្រះអង្គជាព្រះសង្ឃដែលមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់
ជំនាញ ហើយអ្វីដែលកាន់តែពិសេសនោះជាញឹកញាប់គេតែងឃើញព្រះវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម។
ស្របជាមួយគ្នានេះដែរ ព្រះអង្គគឺជាព្រះសង្ឃមួយព្រះអង្គដែលមានទឹកព្រះទ័យជ្រះថ្លាក្នុងការចែករំលែក ដោយបានចាក់ឡាយជាវីឌីអូលើបណ្តាញសង្គម
Facebook បង្រៀនព្រះសង្ឃ និងពុទ្ធបរិស័ទនូវភាសាខ្មែរ និងអង់គ្លេស ធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា។ គួរជម្រាបផងដែរថា បច្ចុប្បន្នព្រះបញ្ញាមុន្នីញាណ ហាក់ សៀងហៃ គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។