អុញនោះ!! ឧត្តមសេនីយ៍ ទី ចំរើនកុសល បានប្រតិកម្មនឹងរថយន្តពាក់ស្លាកលេខ ខ.ម ដែលបានដាក់ភ្លើ ង ចាំងភ្នែកអ្នកបើកបរពីខាងក្រោយ និងស្នើឲ្យម្ចាស់រថយន្តដោះភ្លើ ង នោះចេញវិញ…(មានវីដេអូ)

នៅរសៀល​ថ្ងៃទី០១​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ លោកឧត្ដម​សេនីយ៍​ ទី​ ចំរើន​កុសល​ បាន​មាន​ប្រសាសន៍​​លេី​ក​ឡេីងស្នេីរសុំ​ដល់ម្ចាស់រថយន្ត​ម៉ាក់​ Hilux Revo ពណ៌​ស​មួយ​គ្រឿង​ ​ដែលបាន​បំពាក់​ភ្លើងបន្ថែម​នៅពីក្រោយ​រថយន្ត​ មេត្តា​ជួយ​ដោះចេញផង​ ព្រោះ​វា​ខុស​ទៅនឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ថែម​ទាំង ​ប ង្ក​ ឲ្យ​ចាំងភ្នែកដល់អ្នកដំណេីរដទៃទៀតនៅតាមផ្លូវ​ទៀត​ផង​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ​ លោកឧត្ដម​សេនីយ៍​ ទី​ ចំរើន​កុសល​ បាន​មានការ​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយមាន​ខ្លឹមសារ​រៀបរាប់​ទាំង​ស្រុង​ដូច​តទៅ៖«ចង់ជម្រាបលោកម្ចាស់រថយន្ត! សូមលោកជ្រាបថាភ្លើងទាំង២​ ពណ៌​សដែលលោកបំពាក់បន្ថែមគឺខុសនិងច្បាប់ចរាចរណ៍ផ្លូវគោក ត្រង់ចំណុច ឆ មាត្រា៨ នៃអនុក្រឹត្យលេខ៣៩ អ.ន.ក្រ បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អ.ន.ក្រ បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមុិញរថយន្តនេះគឺជារថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ដូចនេះសូមលោកម្ចាស់រថយន្តមេត្តាជួយដោះភ្លើ​ ង នេះចេញវិញផង វាពិតជាចាំងភ្នែកអ្នកបើកបរពីខាងក្រោយ នៅពេលលោកជាន់ហ្វ្រាំងម្តងៗ។ លោកជឿខ្ញុំចុះថាវាគ្មានសង្ហារ ឬឡូវឆាយអីក្រៅពីចាំងភ្នែកគេ និងគេជេរលោកតែប៉ុណ្ណោះ។ មានតែមនុស្សឆ្កួ ត​ មួយគត់ដែលយល់ឃើញថាខ្លួនធ្វើអីក៏មិនចេះខុស។ សូមអំពាវនាវដល់ប្រធានអង្គភាពរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ​នេះ​ មេត្តាជួយណែនាំឲ្យសាមុីបុគ្គល់ម្ចាស់រថយន្តនេះដោះភ្លើ ង ពណ៌សនេះចេញវិញផង រថយន្តនេះគឺជារថយន្តរបស់អង្គភាពខេមរភូមិន្ទ។​ អរគុណ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment