គួរឲ្យសរសើរណាស់!! បុរសម្នាក់យកបាត​​ជើង និងដៃ​ម្តាយ មក​សាក់លើខ្នង ដើម្បីគោរពដឹង​គុណ និងជាយ័ន្តកា​រពារសុំសេ​ចក្តីសុខ…

ការចាក់សាក់រូបភាពផ្សេងៗឬបាឡីមន្តអាគមន៍ជាដើមបានកើតមាននៅក្នុងសង្គមខ្មែរជា​យូរណាស់មកហើយចាប់​តាំងពីបុរាណកាលម​កហើយវានៅតែបន្តរហូតមកដល់​បច្ចុប្បន្ននេះ។ ការសាក់​មានច្រើនបែបច្រើនយ៉ាងនិងស្ថិតនៅលើផ្នែកផ្សេងៗនៃរាងកាយអាស្រ័យ​ទៅលើគោលបំណង​របស់អ្នកដែលចង់សាក់។

បច្ចុប្បន្នការចាក់សាក់​ហាក់មានភាពពេញនិយម​ខ្លាំងសម្រាប់យុវវ័យមួយចំនួនដើម្បីបង្ហាញពីភាពរឹងមាំស្រស់ស្អាតសង្ហាភាពក្លាហានឬជាការសាក់ដើម្បីដាក់បាឡីមន្តអាគមន៍ផ្លូវងងឹត​នៅលើរាងកាយជាដើម។ ក៏ប៉ុន្តែបើទោះជាការចាក់សាក់នេះបានកើតមានជាយូរមកហើយក៏ដោយ ក៏នៅក្នុងសង្គមបច្ចុប្បន្នបានចាត់ទុកអ្នកដែលមានសាក់នៅលើខ្លួនថាជាមនុស្សមិនល្អកោងកាចបងតូចបងធំជាដើម។ ប៉ុន្តែនេះគ្រាន់តែផ្នត់គំនិតមួយផ្នែកតែប៉ុណ្ណោះ។

ដោយឡែកថ្មីៗនេះមានការចែករំលែកតៗគ្នាជាច្រើន នូវរូបភាពបុរសម្នាក់ ដែល​បានយកបាតជើងអ្នកម្តាយមកគូរលើខ្នង ហើយយកមកសាក់តាមទំហំបាតជើងនោះការសាក់បែបនេះលោកបានឲ្យដឹងថាដើម្បីតបស្នងដឹងគុណនិងចាត់ទុកបាតជើ​ងទាំងសងខា​ងនេះ ជាព្រះរស់យន្តការពារនិងសុំសេចក្តីសុខ។

Related posts

Leave a Comment