កុំចេះតែហ៊ាន!! ឃាត់ខ្លួនប្រធាន និងបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី(LOD) ៤នាក់នៅខេត្តកំពង់ឆ្នាំង ក្រោយពីទៅកាត់ច្រវ៉ាក់និងទៅរឹបអូសយក ម៉ូតូកូនបំណុលដល់ផ្ទះមេភូមិ…

ខេត្ត​កំពង់ឆ្នាំង:ឯកឧត្តម អ៉ិត សុធា ព្រះរាជអាជ្ញា អយ្យការ​អមសាលាដំបូង ខេត្ត​កំពង់​ឆ្នាំង​ បន្ទាប់​ពីទទួលបានព័ត៌មាន បានបញ្ជាឲ្យកម្លាំងកងរាជ​អាវុធហត្ថ​ស្រុកជលគិរី ចុះឃាត់ខ្លួនយុវជន៤នាក់ ជាបុគ្គលិក ក្រុម​ហ៊ុន អចលនទ្រព្យអិលអូឌី L0D។

-លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង.ឃុំជលសារ.ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានបុគ្គលិកក្រុម​ហ៊ុន​អចលន​ទ្រព្យ​អិលអូឌីLOD មានសាខានៅខេត្តកំពង់ឆ្នាំង និងស្រុកជលគិរី បានឲ្យបុគ្គលិក៣នាក់ សំរុកចូលផ្ទះកូនបំណុល ដើម្បីយកម៉ូតូបង់រំលោះមកវិញ ដោយកាត់សោរច្រវ៉ាក់ ដើម្បី​រឹបអូសម៉ូតូ មួយគ្រឿង​ពីកូនបំណុល ដោយយកទៅទុកផ្ញើរនៅផ្ទះមេភូមិ

-មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបញ្ជាក់ទៀតថា ចំណែកមេរបស់ក្រុមហ៊ុនអិលអូឌីនៅកំពង់ឆ្នាំង ជាអ្នកបញ្ជាអ្នកទាំង៣ អោយការចុះរឹបអូសម៉ូតូពីកូនបំណុលនេះ មិនមានការឯកភាពពីកូនបំណុលពីអាជ្ញាធរភូមិ ឃុំ នោះឡើយ ហើយក៍មិនបានអនុញាតិពី ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង​ដែរ ខណៈដែលកូនបំណុល ខកខានមិនបានបង់ការប្រាក់រយះពេល៣ខែ ប៉ុណ្ណោះ

-ក្រោយកើតហេតុការណ៍កូនបំណុលបានរាយការណ៍ជូនព្រះរាជអាជ្ញាខេត្តនិងសមត្ថកិច្ចដើម្បីឲ្យជួយមានវិធានការ។

អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដែល​បាន​សំណូមពរ​ឲ្យ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ទូទាំង​ប្រទេស​ មេត្តា​យោគយល់​ និងលើកលែង ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​តែ​មាន​ជីវភាព​លំបាក ខ្វះខាត ក្នុង​ដំណាក់​កាល​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។

-ប្រភពព័ត៌មានថា មូលហេតុ​ដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហឹង្សាក្នុងការរឹបអូលទ្រព្យកូនបំណុល ក្នុង​ដំណាក់​កាល​កូវិដ19​ដោយសារតែម្ចាស់ក្រុមហ៊ុន អចលនទ្រព្យ​អិលអូឌី LOD មានឋានៈជា​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​មួយ។

មានឈ្មោះដូចខាងក្រោម ១. ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ ២៧ ឆ្នាំរស់នៅភូមិជារៅ.ឃុំរលាប្អៀរ.ស្រុករលាប្អៀរ.ក.ឆ។
២.ញ៉េស សារីន ភេទប្រុស.អាយុ២១ឆ្នាំរស់នៅភូមិពារាំង.ឃុំចោងម៉ោង.ស្រុកសាមគ្គីមានជ័យ
៣.អៀន វណ្ណា ភេទប្រុស អាយុ២៧ ឆ្នាំរស់នៅភូមិននៀមទទឹង.ឃុំទឹកហូត.ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង​។
ទី៤ ហេង គង្គារ អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ព្រីង ​សង្កាត់​កំពង់​ឆ្នាំង.ក្រុងកំពង់ឆ្នាំង. ខេត្ត​កំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង ជាអ្នកផ្តើមគំនិត ចំណែក​វត្ដុតាងសមត្ថកិ្ច ដកហូតរួមមានម៉តូចំនួន០២ គ្រឿង

ទូរស័ព្ទដៃចំនួន០៤ គ្រឿង
ច្រវ៉ា៉ចំនួន ០២ ខ្សែ
-ពូថៅ ចំនួន ០១
កូន សោរ ចំនួន ០ ២
ដែកទីប ប្រវែង ១.៦ សង់ ទីម៉ែ ។
-ជនសង្ស័យ​ទាំង៤នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ដោយចេតនា ត្រូវ​បាន​បញ្ជូន​មកទី​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់​ឆ្នាំង​ ដើម្បីដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Related posts

Leave a Comment