មើលមុខ ចៅក្រមចំនួន៥នាក់ ដែលកាត់ទោសពលរដ្ឋស្លូតត្រង់ឱ្យជាប់គុក ដោយអយុត្តិធម៌បំផុត…

ភ្នំពេញ៖ ថ្មីៗនេះ លោកផែង វណ្ណៈ បានបង្ហោះសារ និងរូបថតចៅក្រមចំនួន៥នាក់ ដែលបានកាត់ក្ដីមិនបានត្រឹមត្រូវបង្កើតជារឿងអយុត្តិធម៌ដល់ពលរដ្ឋស្លូតត្រង់នៅសាលាដំបូងខេត្តបន្ទាយមានជ័យ គឺ ៖

១- ចៅក្រម លឹម សុគន្ធារ៉ា ( មានរូបថត )
២-ចៅក្រម ងួន រតនៈ ( មានរូបថត )
៣-ចៅក្រម ថៃ គីមមុនី ( មានរូបថត )
៤- ចៅក្រម ផេង កុសល ( មានរូបថត )
៥- ចៅក្រម ញឹម ពិសាល ( មានរូបថត )
និង តំណាងអយ្យការ ២ នាក់ទៀត ។

សាលាឧទ្ធរណ៍បាត់ដំបង បានបដិសេធសាលក្រមទាំងពីររបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងបានអោយដោះលែងជនរងគ្រោះវិញ ។

នេះជារឿងអយុត្តិធម៌មួយ ប៉ះពាល់ដល់កិត្តិយសប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់នយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ ។ សូមក្រសួងយុត្តិធម៌ និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មេត្តាពិនិត្យមើលទង្វើចៅក្រមទាំង៥នាក់នេះផង ។ បើនៅបន្តបែបនេះ ស្លាប់រាស្រ្តស្លូតត្រង់អស់ហើយ ។
បក្សប្រឆាំងមិនខ្លាំងទេ តែបើសំបូរចៅក្រមរបៀបនេះ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលចាំតែរងគ្រោះប៉ុណ្ណោះ៕

Related posts

Leave a Comment