នៅចាំ ទារិកា ដែលគេយកទៅបោះចោល នៅគំនរសំរាម ថ្ងៃមុនទេ? មើលមុខ អូន ធានី ឥឡូវទៅ ប្រែច្រើនណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត…(មានវីដេអូ)

កាលពីពេលកន្លងផុតទៅថ្មីៗនេះ មានរឿង ដ៏គួរឲ្យអា​ណិតខ្លោ​ចចិត្តមួយ ដោយទារិកា ភេទស្រី ទើបកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករ ប្រមូលសំរាម បានប្រទះឃើញ នៅលើគំនរសំរាម ​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​​មជ្ឈមណ្ឌល ម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណា ដែលមានចិត្តអប្រិយដល់ម្លឹង យកគ្នាមកបោះបង់ចោលបែបនេះ។

ទារិការូបនេះ ពិតជាមហាសំណាងណាស់ ដែលនៅមានជីវិត ហើយត្រូវបានបងស្រីម្នាក់ យកទៅចិញ្ចឹមបាត់ទៅហើយ ហើយក៏បានដាក់ឈ្មោះថា “ធានី”។

លុះដល់ ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០ បងស្រី ដែលបានយកទារិកានេះ មកចិញ្ចឹម បានផ្តល់កិច្ចសម្ភាសន៍ទាំងទឹកភ្នែក ប្រាប់ក្រុមការងារ តារាញូស៍-Dara News ថា ៖

“ថ្វីត្បិតពេលនេះ ខ្ញុំមិនសូវមានថវិកាប៉ុន្មានទេ តែខ្ញុំនឹងសន្យាថា នឹងថែគាត់ឲ្យបានល្អ ដោយសារខ្ញុំ និយាយទៅខ្ញុំ ឃើញគាត់នៅក្នុងថង់សម្រាម ខ្ញុំអង្គុយមើលគេចាក់សម្រាម ដែកស្រួចៗ ដល់ពេលអាអូនហៅពួកខ្ញុំទៅមើល ខ្ញុំឃើញដែកស្រួចៗ ខ្ញុំគិតថាដែកហ្នឹងប្រហែលជាក់ត្រូវហើយ នឹកក្នុងចិត្ត ដល់ពេលលើកគាត់មក ខ្ញុំមើលខ្លួនគាត់ អត់មានត្រូវអីទេ ខ្ញុំឃើញគាត់បើកភ្នែកមកទៀត ខ្ញុំមានអារម្មណ៍ក្តុកក្តួល និងសប្បាយចិត្ត ដែលគាត់នៅក្នុងថង់សម្រាមទំាងគាត់នៅមានជីវិត…”។

ចំណែកម្សិលមិញនេះ ម្តាយចិញ្ចឹម ធានី បានយកគាត់ទៅពិនិត្យ ព្រមទំាងបានបញ្ជាក់ប្រាប់ឲ្យដឹងថា “28-09-2020 នាំកូនធានីមកពិនិត្យសុខភាព លូវអូនបាន 5គីឡូ4ខាំហើយ”។

រី​ឯ នៅមុននេះ ពូឈីវ ក៏បានបង្ហោះរូបភាពមួយសន្លឹករបស់ ធានី ផងដែរ មើលទៅពិតជាធំលឿនណាស់ ហើយមុខមាត់វិញគួរឲ្យគ្រឺតដល់ហើយ។ ពូឈីវ បញ្ជាក់ថា “អូនច្រឡំបៅច្រើន (២ខែ)”។

ក្រោយឃើញរូបភាពនេះភ្លាម គ្រប់គ្នាភ្ញាក់ព្រឺត ហើយចូល comment ថា ៖ សំណាងណាស់កូន ដែលជួបម្តាយឪពុកចិត្តបុណ្យ មើលមុខឥឡូវគួរអោយស្អប់, ធំលឿនណាស់ កូនមហាសំណាង, ថ្លោសណាស់, មើលថ្ពាល់គេណ៎ខ្នាញ់ណាស់កូនជ្រូក, មុខឡើងអាក្រក់ នៅជិតអី ថើបទាល់តែយំហ្មង។ តោះដើម្បីជ្រាប បន្ថែមទៀត សូមមើលមុខ អូន ធានី ទំាងអស់គ្នា ៖

Related posts

Leave a Comment