ញាក់សាច់!! ប្រវត្តិក្រឡដែលជនជាតិវៀតណាម លួចពីបាតសមុទ្រខ្មែរ គឺមានអាយុកាល៦០០ឆ្នាំហើយ អាចមកពីលិចសំពៅ…

ក្រឡចំនួន ១៨១ក្រឡ ដែលជន ជាតិវៀតណាមម្នាក់ បានជួលអ្នក នេសាទ មុជរា វរកនៅក្នុងសមុទ្រកម្ពុជា នោះ ត្រូវបានទម្លាយ ថា រាវរកបាន នៅចំងា យប្រមាណ ២០០ម៉ែត្រពីកោះឬស្សី ក្នុងជម្រៅទឹក ៧ម៉ែត្រ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល អាយុកាល របស់ក្រឡនោះ គឺ ៦០០ ឆ្នាំ។​

អ្នកនេសាទ​ វៀតណាម​ ដែល​ជាប់ចោ ទ​លា ក់​ទុក​ក្រឡ​នោះ មានឈ្មោះ ឡេ វ៉ាង​ហួ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំ នៅ​ក្រុម​៣១ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។

បើតាម លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌​និង ​វិចិត្រសិល្បៈ​ ខេត្ត​ព្រះ​សីហ​នុ​បាន​ បញ្ជាក់​ឱ្យ​ដឹង​ថា ក្រឡ​តូច​ធំ​ ទាំង​ ២៨១ ដែលរឹបអូសពី ជនជា តិវៀតណាម កាលពីថ្ងៃទី ២៧ កញ្ញា ២០២០កន្លងទៅនេះ គឺជា​វត្ថុ​បុរាណ​

ដែល​មនុស្ស​ជំនាន់​មុន​ដ៏​យូរលង់ ​បាន​ធ្វើ​អំពី​ដី​ដុត​ នៅ​ក្នុង​ចន្លោះ​ សតវត្ស​ទី​១៥-១៧។ បើតាមការប៉ាន់ស្មាន ក្រឡនោះ មានអាយុកាល ៦០០ ឆ្នាំឯណោះ។​លោក ប៊ុត បុប្ផា បានបន្ថែមទៀតថា នេះ​អាច​ចាត់ ​ទុក​ថា​ ជា​លើក​ដំបូង​ហើយ ​ដែល​មាន ការ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​ នៅ​បាតសមុទ្រ​កម្ពុជាដូចនេះ។ ក្នុងនោះ លោកក៏បានសន្និដ្ឋានថា ​អាច​បណ្តាល​មក​ពីការ​ លិច​សំពៅ​ ឬ​ ទូក​ក្នុង​ឧបទ្ទវ ហេតុ​ណាមួយ ក្នុងអតីតកាល៕

Related posts

Leave a Comment