មហាជនជាច្រើនបានទទួលជ្រាបដឹងហើយថា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ជ នរ ងគ្រោះពីការបា.ញ់ស ម្លា ប់របស់នគរបាលដៃឆើត ត្រូវបានបូជាហើយ ដោយមានការចូលរួមពីប្រពន្ធ និងកូនៗរបស់ជ ន រ ងគ្រោះ រួមជាមួយបងប្អូន ញាតិមិត្តជាច្រើននាក់ផ្សេងទៀត។ដោយឡែក ស្ត្រីជាប្រពន្ធរបស់ជ នរ ងគ្រោះ បានយំហើមភ្នែកតាំងពីថ្ងៃកើតហេតុដំបូង រហូតដល់ថ្ងៃចុងក្រោយនេះ និងបានបង្ហោះសារយ៉ាងខ្លីមួយទៅកាន់វិញ្ញាណក្ខន្ធរបស់ស្វាមីថា៖ «បែកគ្នារហូតហេីយប្តីសម្លាញ់ អូនសន្យានឹងមើលថែកូនទាំងបួន អោយបានល្អ សូមវិញាណក្ខន្ធបងទៅឲ្យបានសុខចុះ លារហូតហើយលាគ្មានថ្ងៃជួប»។ជាក់ស្តែង គួររម្លឹកថា នាវេលាម៉ោងជាង ១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់
ត្រូវបានអ្នកជិតខាងបា.ញ់មួ យ គ្រា ប់ បណ្តាលឱ្យស្លា ប់ភ្លាមៗនៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ស្ត្រីជាប្រពន្ធរបស់ជ ន រ ងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹ ក សុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថា ជាអ្នកជិតខាង។ ក្រោយមានការប្រតាយប្រតប់គ្នា មួយសន្ទុះក្រោយ មកជនដៃដល់បានដ ក កាំ ភ្លើ ង ពីចង្កេះបា.ញ់លើស្វាមីរបស់ខ្លួន បណ្ដាលឲ្យស្លា ប់នៅក្នុងថ្លុ ក ឈា មតែម្តង។ បន្ទាប់ពីបា ញ់ប្រ ហា រហើយ
ជនដៃដ ល់បានរ ត់គេចខ្លួនបា ត់ស្រមោលទាំងយប់។យ៉ាងណាមិញ ជ នរ ងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរជាមេជាងកាត់សក់។ ការស្លាប់របស់ជ ន រ ងគ្រោះ បន្សល់កូនស្រី ៤ នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។អ្នកនៅកន្លែងកើតហេតុបានកើតការស្លុតចិត្តអាណិតក្រុមគ្រួសារជ ន រ ងគ្រោះ ជាពិសេសកូនៗ ជនរងគ្រោះដែលនៅតូចៗនៅឡើយ