សូមប្រយ័ត្នផងបងប្អូន!! ជិះម៉ូតូអស់សាំងតាមផ្លូវ បុរស៣នាក់ធ្វើជាចិត្តល្អ ជួយបណ្តើររកកន្លែងចាក់សាំង រួចជិះទៅបាត់

បុរសម្នាក់ចេញពី ផឹ ក សុី ជិះ ម៉ូតូអស់ សាំងតាមផ្លូវ ក៏បណ្ដើរម៉ូតូទៅ ចាក់សាំង ស្រាប់តែមានជន ស ង្ស័ យ ៣នាក់ ធ្វើជាចិត្តល្អជួយ ធាក់ជួយ ដោល ម៉ូតូទៅ ចាក់សាំង ឲ្យ លុះចាក់ សាំងរួច ហើយក៏ បញ្ឆេះ ជិះចេញ ទៅបាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រឈាន ចូលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវលេខ ១៣៨កែង នឹងផ្លូវលេខ២៦១ ក្បែរភោជនីយដ្ឋានផ្ទះផាតធី ស្ថិតក្នុងស ង្កាត់ ទឹក ល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ម៉ូតូដែលជ នស ង្ស័ យ យក ទៅបាត់នោះ ម៉ាកហុងដា ស្គូពី (Honda Scoopy) ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 0233 មិនចាំអក្សរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសម្ដីជ ន រ ង គ្រោះឈ្មោះ មៀន ចិត្រា អាយុ២៨ឆ្នាំ ភេទប្រុស មុខរបរ បុគ្កលិកលក់ រថយន្ត ស្នាក់ នៅក្នុង ការាស លក់រថយន្តមួយ កន្លែង នៅតាមផ្លូវ កម្ពុជាក្រោម ខាងកើត ស្ពាន អាកាសមន្ទីរពេទ្ យព្រះកុសុមៈ ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់ថា នៅមុនពេលកើត ហេតុ រូបគេបានជិះម៉ូតូ មួយ គ្រឿងចេញ ពីផឹ ក ស៊ី នៅ ការាស លក់រថយន្តថៅកែ របស់ខ្លួន សាខាទី២​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅចំណុចស្តុបកោសដូង ដោយ ធ្វើដំណើរ តាមផ្លូវលេខ២៦១ ហើយ ម៉ូតូក៏អស់ សាំង រួចក៏បណ្ដើរ ម៉ូតូទៅ ចាក់ សាំង ស្រាប់ តែមានជ ន ស ង្ស័ យ ៣នាក់ជិះម៉ូតូមួយ គ្រឿង (ស៊េរីអូតូ មិនចាំម៉ាក) ធ្វើជាចិត្តល្អ មកជួយធាក់ ដោលម៉ូតូ របស់គាត់ ទៅរកកន្លែង ចាក់ សាំង ហើយគាត់ក៏ប្រាប់ថា បើជ្រុល ជាពួក បង ជួយខ្ញុំហើយ ជួយ ធាក់ រូញឲ្យ ទៅដល់ការាសលក់ រថយន្តរបស់ថៅកែខ្ញុំ តែម្ដងទៅនៅផ្លូវកម្ពុជាក្រោម។ ឮដូច្នេះពួកគេក៏ យល់ព្រម ហើយធាក់ រុញម៉ូតូមក ដល់ចំណុច កើតហេតុ កែងផ្លូវលេខ១៣៨ ជិតភោជនីយដ្ឋាន ផ្ទះផាតធី ក៏ឈប់ម៉ូតូទាំងអស់គ្នា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជ ន រ ង គ្រោះបន្តថា ខណ:ឈប់ នៅចំណុចកើតហេតុ ជ ន ស ង្ស័ យទាំងបីនាក់នោះ មិនដឹងទៅយកសាំងពីណា មកទេមួយដបទឹកសុទ្ធ(កន្លះលីត្រ) មកបើកកែប ម៉ូតូរបស់គាត់ រួចចាក់ សាំងចូល ហើយគាត់ ក៏លើក ដៃសំ ពះអរគុណ ជ ន ស ង្ស័ យក៏និយាយ ប្រាប់ថាមិន អីទេ រួចក៏ ធ្វើជា បញ្ចេះឲ្យគាត់ មើល ហើយឡើងជិះ ចេញ ទៅ បាត់ទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទឹកល្អក់ ទី២ បានចុះមកពិនិត្យមើល ដល់កន្លែងកើតហេតុ និងនាំជ ន រ ង គ្រោះទៅកាន់ស្នាក់ការ ប៉ុស្តិ៍ទឹកល្អក់ទី២ ដើម្បីសាកសួរ និងឱ្យដាក់ពាក្យ បណ្ដឹងដើម្បីស្រាវជ្រាវ កំណត់មុខ សញ្ញាក្រុមជ ន ស ង្ស័ យទាំងនោះ ។ លុះពេលមកដល់ប៉ុស្តិ៍ សមត្ថកិច្ចសួរនាំមិនទា ន់ច្បាស់លាស់ផង ជ ន រ ង គ្រោះប្រាប់ថា រូបគេងងុយដេក ហើយ សុំឲ្យសមត្ថកិច្ចជួយ ដឹក ទៅឃ្លាំង លក់ រថយន្តថៅកែ របស់ខ្លួនវិញសិន ចាំស្អែកព្រឹកមកដាក់ ពាក្យបណ្ដឹង ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment