អាណិតណាស់លោកអើយ!! យោធាគំរូ ប្រឹងដេញចាប់ចោរ ចាប់ហើយបែរជារលង់ទឹកស្លាប់ខ្លួនឯងទៅវិញ…

កំពង់ឆ្នាំង: មន្ត្រីយោធាលង្វែកម្នាក់ ដែលបានដេញចាប់ចោរលួចម៉ូតូពលរដ្ឋ បានជិះម៉ូតូដេញធ្លាក់គំហុកចូលទឹកបឹងបង្កឲ្យល ង់បា ត់បង់ជី វិ តខណៈមេឃកំពុងតែភ្លៀងខ្លាំងនៅ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរ ងគ្រោះមាន ឈ្មោះ សាយ វិសាល ជាទាហាននៅបន្ទាយស្ពានពោធិ៍ ឃុំលង្វែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុមានករណីចោរញីឈ្មោល បានលួចកាច់កម៉ូតូប្រជាពលរដ្ឋ តែដឹងទាន់ ហើយដេញតាម ក្នុងនោះបានធ្វើឲ្យមន្ត្រីយោធាម្នាក់លង្វែកម្នាក់បា ត់ប ង់ជីវិ តដោយល ង់ទឹកបឹង។

ក្រោយកើតហេតុជនសង្ស័ យបានជិះឌុបគ្នា ទៅភូមិកំពង់ក្តារ សមត្ថកិច្ចនិងប្រជាការពាររួមទាំងប្រជាពលរដ្ឋតាមទាន់ ចាប់បានខាងចោរស្រីម្នាក់ ចំណែកចោរប្រុស បានរត់ចូលទឹកបឹង ប្រហែល១ម៉ោងក្រោយមកក៏ចាប់បាន។ ប្រភពបង្ហើបថាចោលញីឈ្មោលរស់នៅភូមិកញ្ជោង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងផងដែរ៕

Related posts

Leave a Comment