ទៀតហើយ!! ពេទ្យស្ទើរភ្លើង ធ្វើឲ្យក្មេងអាយុ៣ខែម្នាក់បានបាត់ប ង់ជី វិ តក្រោយពេទ្យចាក់ថ្នាំអោយមិនដល់១ម៉ោង…

យោងតាមប្រភពព័ត៌មានពីគណនីហ្វេសបុកឈ្មោះ សុផាន់ណា អ្នកចូលចិត្តផុស បានជូននៅដំណឹងមួយដ៏ក្រៀមក្រំសម្រាប់គ្រួសាររបស់រ ងគ្រោះ ដោយគណនីហ្វេសបុកនេះបានរៀបរាប់ថា: ក្មេងអាយុ៣ខែម្នាក់បានបាត់ប ង់ជី វិ តក្រោយពេទ្យចាក់ថ្នាំអោយមិនដល់១ម៉ោង។

នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ម្ដាយឪពុកក្មេងដែលមានមានលំនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានយកកូនទៅព្យាបាលនៅផ្ទះពេទ្យឈ្មោះ ពីទូ ហៅវីង នៅវេលាម៉ោង ៨:១៥នាទីព្រឹក លុះដល់ម៉ោង៩ជាង ក្មេងនេះបានបា ត់បង់ជី វិ ត។ គ្រួសារនេះទើបតែមានកូនដំបូងផង ដែលមើលទៅពួកគាត់ពិតជារន្ធត់ចិត្តណាស់ ដោយនឹកថាយកមកពេទ្យ ដើម្បីអោយធូស្រាល បែជាជួបរឿងបែបនេះទៅវិញសម្រាប់កូនដំបូងរបស់ពួកគាត់ទៀត៕

Related posts

Leave a Comment