សូមប្រយ័ត្នផង អ្ន​កខេត្តសៀមរាប!! ជនបរទេសដែលរត់គេចខ្លួននោះ ពិតជាឆ្លងកូវីដ ប្រាកដមែន

បន្ទាប់ពីប្រកាស ផ្សព្វផ្សាយស្វែងរកបុរសជនជាតិហុងគ្រី អាយុ ៧០ ឆ្នាំ ពីក្រសួងសុខាភិបាលកម្ពុជា ដែលបានរត់គេច ចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យថាអាចកើតកូវីដ ១៩ នៅក្រុងសៀមរាបនោះ ពេលនេះត្រូវបានសមត្ថកិច្ច និង ក្រុមការងាររបស់សុខាភិបាលបានតាម រកឃើញហើយ កាលពីព្រឹកម៉ោង ៩ និង ៣០ នាទី ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការតាម រកឃើញនេះដែរ បើតាមការឱ្យដឹងពីមន្រ្តីនគរបាលខេត្តសៀមរាបថា ជនជាតិហុងគ្រី អាយុ ៧០ ឆ្នាំ ដែលសង្ស័យមានផ្ទុកវីរុសកូវីដ ១៩ ត្រូវបានរកឃើញនៅផ្ទះជួលស្ថិតជាប់បុរីអាកខេត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការ រកឃើញ ភ្លាមៗនោះបុរសជនជាតិហុងគ្រី អាយុ ៧០ ឆ្នាំ ត្រូវបានសមត្ថកិច្ច និង ក្រុមការងារ របស់ក្រសួងសុខាភិបាល នាំខ្លួនទៅទុកនៅដាច់ ដោយឡែក (ធ្វើចាត្តាឡីស័ក) ហើយនៅមន្ទីរបង្អែកខេត្ត សៀមរាប ដើម្បីរង់ចាំលទ្ធផលតេស្តរកកូវីដ ១៩ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនេះដែរលទ្ធផល តេស្តបានចេញហើយ ដោយក្រសួងសុខាភិបាលបានប្រកាសមុននេះ លើទំព័រហ្វេសប៊ុក គឺបុរសជនជាតិហុងគ្រីអាយុ ៧០ ឆ្នាំខាងលើ ពិតជាបានផ្ទុកកូវីដ ១៩ មែន និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment