ដឹងគាត់បានទៅដល់ណាខ្លះ!! ក្រោយរកឃើញ បុរសជនជាតិហុងគ្រី ត្រូវនាំខ្លួនឱ្យនៅដោយឡែកក្នុងមន្ទីរបង្អែកសៀមរាប រង់ចាំលទ្ធផលតេស្តល្ងាចនេះ…

បន្ទាប់ពីប្រកាសផ្សព្វផ្សាយស្វែងរកបុរសជនជាតិហុងគ្រី អាយុ ៧០ ឆ្នាំ ពីក្រសួងសុខាភិបាលកម្ពុជា ដែលបានរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យថាអាចកើតកូវីដ ១៩ នៅក្រុងសៀមរាបនោះ ពេលនេះត្រូវបានសមត្ថកិច្ច និង ក្រុមការងាររបស់សុខាភិបាលបានតាមរកឃើញហើយ កាលពីព្រឹកម៉ោង ៩ និង ៣០ នាទី ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ មុននេះបន្តិច ។

ការតាមរកឃើញនេះដែរ បើតាមការឱ្យដឹងពីមន្រ្តីនគរបាលខេត្តសៀមរាប ដែលបានប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ថា «នៅវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃនេះ ជនជាតិហុងគ្រី អាយុ ៧០ ឆ្នាំ ដែលសង្ស័យមានផ្ទុកវីរុសកូវីដ ១៩ ត្រូវបានរកឃើញហើយ ដោយគាត់បានស្នាក់នៅផ្ទះជួលស្ថិតជាប់បុរីអាកខេត ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប» ។

ជាមួយគ្នានោះសមត្ថកិច្ចក៏បានបន្តប្រាប់សារព័ត៌មានខាងលើទៀតថា ពេលនេះបុរសជនជាតិហុងគ្រី អាយុ ៧០ ឆ្នាំ ត្រូវបានសមត្ថកិច្ច និង ក្រុមការងាររបស់ក្រសួងសុខាភិបាល នាំខ្លួនទៅទុកនៅដាច់ដោយឡែក (ធ្វើចាត្តាឡីស័ក) ហើយនៅមន្ទីរបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំលទ្ធផលតេស្តរកកូវីដ ១៩ ដែលនឹងចេញនៅល្ងាចនេះ ៕

Related posts

Leave a Comment