ស្តាយអនាគតណាស់ សុទ្ធតែក្មេងៗស្អាតៗ!! មិនខំធ្វើការរកស៊ី បែរជានាំគ្នាសេព គ្រឿ ង ញៀ នទៅវិញ…

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស​ គ្រឿ ង ញៀ ន ខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿង និងធ្វើការឃាត់ខ្លួនជនសង្ស័យ បុរសនារីស្អាតដូចFreshy ២នាក់ និងដកហូតឧបករណ៍សម្រាប់ ជ ក់ គ្រឿ ង ញៀ ន និងថង់សម្រាប់វេចខ្ចប់ គ្រឿ ង ញៀ ន បានមួយចំនួន កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យមានឈ្មោះ ខាន់ ចរិយា ហៅស្រីស ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត និងម្នាក់ទៀតឈ្មោះ នី ជីដូន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករ៉ូលីង កាស៊ីណូម៉ុកបាយ មានទីលំនៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង បាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងធ្វើតេស្តទឹកមូត្រ បង្ហាញច្បាស់ថាមានផ្ទុកសារ ធា តុ ញៀ ន ទាំងពីរនាក់ ៕

អត្ថបទដោយ៖ KBN

Related posts

Leave a Comment