នៅថ្ងៃទី២៤/០៩/២០២០ ក្រោយបានទទួលព័ត៌មានពីលោកមេភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពី ក រ ណី បាត់មនុស្ស កម្លាំងនគរបាលស្រុកជាំក្សាន្ត បានចុះធ្វេីការការស្រាវជ្រាវ ស៊ើបអង្កេតលេី ក រ ណី នេះជាបន្ទាន់។ នេះបេីយោងតាមប្រភពព័ត៌មានចេញពីគេហទំព័រផេកហ្វេសប៊ុក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នាមុននេះបន្តិច យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។
ប្រភពដដែលខាងលើនេះបានមានការបញ្ជាក់ឲ្យដឹងបន្តទៀតថា ជាលទ្ធផលសមត្ថកិច្ចយើង បានជីករណ្ដៅរកឃេីញ សា ក ស ព ជន រង គ្រោះ មាន ឈ្មោះ ហូយ ផល្លា ភេទស្រី អាយុ៥៥ឆ្នាំ នៅចំណុចដីឡូតិ៍ផ្ទះរបស់ ជន រង គ្រោះ ស្ថិតក្នុងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ដែលត្រូវបានជន ស ង្ស័ យ ជាប្ដី ឈ្មោះ ស៊ិន ស៊ឺម ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកងទព័ រស់នៅភូមិឃុំកេីតហេតុ បាន វា យ ស ម្លា ប់ ក្នុងជម្លោះ ហិ ង្សា ក្នុងគ្រួសារ កាលពីថ្ងៃទី១៧/កញ្ញា/២០២០ វេលាម៉ោងប្រហែល២១:៣០នាទី។ ក រ ណី នេះ សមត្ថកិច្ចយេីងបានធ្វេីការ ឃា ត់ ខ្លួនជនស ង្ស័ យ ខាងលេី ដេីម្បីកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ បន្តនីតិវិធីច្បាប់។