សូមចូលរួមត្រេកអរ​ !! ​​ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ត្រូវបានតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា…

(ភ្នំពេញ)៖ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំ នៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ត្រូវបានតែងតាំងជាទីប្រឹក្សា ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា។ នេះបើតាមសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ។

សូមជម្រាបថា ព្រះបញ្ញាមុន្នីញាណ ហាក់ សៀងហៃ បច្ចុប្បន្ននេះគង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។

ព្រះបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលញឹកញយរាល់វេទិកាព្រះពុទ្ធសាសនាពិភពលោក គេតែងតែឃើញព្រះវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម។

ជាមួយគ្នានេះ រាល់ថ្ងៃព្រះអង្គបានបង្រៀនព្រះសង្ឃ និងពុទ្ធបរិស័ទនូវភាសាខ្មែរ និងអង់គ្លេស ដោយចាក់ឡាយតាមបណ្តាញសង្គម Facebook ធ្វើឲ្យពលរដ្ឋខ្មែរមានការចាប់អារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា។

ខាងក្រោមនេះ ជាសេចក្តីសម្រេចតែងតាំងរបស់រាជបណ្ឌិត្យសភាកម្ពុជា៖​​ ប្រភព: Fresh News

Related posts

Leave a Comment