អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់ នាយ ពាក់ មី ដែលជាតារាកំប្លែង ដ៏ល្បីល្បាញមួយរូប នៅប្រទេសរកម្ពុជារបស់យើង ជាក់ជាមិនខាន ដែលលោកមានឈ្មោះពិតហៅថា ចែម ចាន់រ៉ា ដែលមានប្រវត្តិ ធ្លាប់ធ្វើការងារជាកម្មករសំណង់ ខំប្រឹងតស៊ូ ដោយកំលាំងញើសឈាម រហូតទទួលបានជោគជ័យ សឹងតែមិននឹកស្មានដល់ រហូតដល់ពេលនេះ។
នាយ មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យគេសើចចុចពោះប៉ុណ្ណោះទេ ថែមទំាងអាចច្រៀង និងសម្តែង បានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ។
ជាញឹកញាប់ណាស់ នាយ តែងតែនាំក្រុមគ្រួសារ ទៅលេងស្រុកកំណើតរបស់ខ្លួន នៅខេត្តស្វាយរៀង ព្រមទាំងបានបង្ហាញពីជីវិតយ៉ាងសាមញ្ញបំផុត ជាមួយមុខម្ហូបនៅខេត្តនោះផងដែរ ឃើញហើយពិតជាគួរឲ្យចង់ញុំា។
ហើយកន្លងទៅ នាយ ពាក់ មី ក៏ធ្លាប់បានប្រាប់អ្នកគាំទ្ររបស់ខ្លួនឲ្យដឹងផងដែរថា “ពេលចាស់ទៅ ចង់ទៅនៅស្រុកស្រែវិញ រស់ជាមួយ របស់ធម្មជាតិ ចុះបងប្អូនវិញ ពេលចាស់ទៅ ចង់នៅក្រុងឬក៏នៅស្រែ ?”។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ នាយ ពាក់មី បានធ្វើរឿងមួយ ឲ្យបងប្អូន អ្នកគាំទ្រ ប្លែកអារម្មណ៍ទៀតហើយ ដោយទំលាយនូវពិធី ដែលអាចឲ្យកូនមាន់ដើរតាមគាត់បាន។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖