មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈដែលមានមានហេតុការណ៍មួយបុរសជាភ្ញៀវក្នុងហាងផឹកស៊ីមួយកន្លែង
ស្រាប់តែមួយសន្ទុះក្រោមមកបានស្រែកឡូឡាបោ កចា ន និងសំភារៈហាង បែករាយប៉ាយ ទាំងអស់ដែលករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតមានការអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគឺគាត់បានមកផឹកស៊ីនៅទីនេះ លុះផឹកស្រវឹងខ្លាំង គាត់បានកាន់ម៉េក្រូច្រៀង ស្រាប់តែច្រៀងមិនពីរោះ ក៏បានបោកសំភារៈហាងតែម្តង និងបានចោទថាបុគ្គលិកបំរើសេវ៉ាកម្មក្នុងហាងនេះធ្វើស៊ីគាត់
ដោយគាត់បានចោទបុគ្គលិកនៅក្នុងហាងថា មិនបើកឧបករណ៍ចំនួយសម្លេងដល់គាត់ ខណៈពេលគាត់ចង់ច្រៀងបទរបស់សម្តេច។
ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនបុរសម្នាក់នេះទៅដោះស្រាយគ្នាជាមួយម្ចាស់ហាងនៅឯប៉ុស្តិ៍ប៉ូលីសផងដែរ ហើយបញ្ហានេះក៏ត្រូវបានមហាជនរិះគន់ និងហួសចិត្តជាខ្លាំងនៅលើបុរសម្នាក់នេះជាខ្លាំង៕