ជីវិតសង្ខាមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង នៅខណៈពេលមុននេះបន្ដិច នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ ឈ្មោះ យ៉ុង រ៉ុយ៉ ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ Ro Yal បានទទួលមរណភាព ចាកចោលក្រុមគ្រួសារនិងប្រពន្ធជាទីស្រលាញ់ លឿនជាទីបំផុតស្ទើរតែមិនគួរឲ្យជឿ ព្រោះដោយសារតែ ឆ ក់ ខ្សែ ភ្លើ ង ខណៈដែលប្រពន្ធរបស់គាត់ទើបតែបង្ហោះរូបថតជាមួយប្ដី អមជាមួយសារដ៏ផ្អែមល្ហែម កាលពីព្រឹកមិញសោះ ដែលគាត់បានសរសេរថា៖”ស្រលាញ់បងមិនមែន១ម៉ោង មិនមែនមួយខែគឺស្រលាញ់បងមួយជីវិត”។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Lii Kä ត្រូវជាអ្នកស្គាល់បុរសខាងលើ បានលើកឡើងឱ្យដឹងថា៖”លឿនពេកហើយ សូមឲ្យវិញ្ញាណក្ខន្ធ បងទៅកាន់សុគិតភព មានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត ទើបតែការហើយថ្មីៗផង អាណិតប្រពន្ធបងណាស់ Ro Yal មូលហេតុ ឆ ក់ ខ្សែ ភ្លើ ង ”។