នៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅលេងដល់ផ្ទះ ឧកញ៉ា ឌួង ឆាយ និងភរិយា មើលទៅពិតជាពោរពេញដោយក្តីសប្បាយ រីករាយ និងស្និតស្នាល យ៉ាងខ្លាំង។ ក្នុងនោះ ថៅកែហាងពេជ្រ រូបនេះ បានភ្ជាប់សារបង្ហាញពីអារម្មណ៍ ក្នុងចិត្តថា ៖
“ថ្ងៃនេះមកលេងផ្ទះហ៊ានឹងចែ ការចងចាំមួយដ៏ល្អតាំងពីឆ្នាំ 2012 ឥឡូវនេះពួកគាត់ នៅតែស្អាត ហើយក្មេងដដែល អរគុណហ៊ា និងចែ ដែលបានណែនាំចំណុចល្អៗឱ្យពួកខ្ញុំ”។
ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ចែស្អាតណាស់, ស្រឡាញ់បងទាំងពីរ, ជួបជុំគ្នារីករាយសប្បាយចិត្ត, សុទ្ធតែidolខ្ញុំ ស្រលាញ់ណាស់, សុទ្ធតែអ្នកចិត្តបុណ្យគួរអោយគោរពស្រលាញ់ណាស់, ស្រលាញ់ទាំងពីរគ្រួសារពេញបេះដូង ទាំងពីរគ្រួសារនេះ គ្មានកន្លែងទាស់ទេ អ្នកចិត្តធម៌ ជួបអ្នកចិត្តធម៌ហើយ។
ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយឃើញគ្រួសារទំាងពីរបានជួបគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ ៖