គាំទ្រទេ!! សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ គ្រោងឲ្យគ្រូៗស្លៀកសម្លៀកបំពាក់ប្រពៃណីតាមពណ៌ប្រចាំថ្ងៃ មកបង្រៀនសិស្ស

កំពង់ធំ៖ សាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ គ្រោងតម្រូវឱ្យគ្រូស្លៀកសម្លៀកបំពាក់ប្រពៃណីតាមពណ៌ប្រចាំថ្ងៃ ទៅបង្រៀនសិស្ស ដើម្បីបញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយពីសីលធម៌ អត្តសញ្ញាណជាតិ និងយល់ពីអត្ថន័យពណ៌សំលៀកបំពាក់ខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយកសាលាបានបញ្ចាក់ថា គម្រោងឲ្យគ្រូស្លៀកពាក់ប្រពៃណីអនុវត្តនៅដើមខែតុលា ឆ្នាំ២០២០ទៅ សម្រាប់ឯកសណ្ឋានបែបប្រពៃណី តម្រូវឲ្យគ្រូពាក់ទៅតាមថ្ងៃនីមួយៗ ដូចជា ថ្ងៃច័ន្ទ ស្លៀកពណ៌លឿងទុំ, ថ្ងៃអង្គារ ស្លៀកពណ៌ស្វាយ, ថ្ងៃពុធ ស្លៀកពណ៌ស៊ីលៀប, ថ្ងៃព្រហស្បត្តិ៍ ស្លៀកពណ៌បៃតង, ថ្ងៃសុក្រ ស្លៀកពណ៌ខៀវ, ថ្ងៃសៅរ៍ ស្លៀកពណ៌ព្រីងទុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននាយកសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ បានរៀបចំកាត់ឯកសណ្ឋានពណ៌ប្រចាំថ្ងៃសម្រាប់គ្រូបង្រៀនមិនទាន់រួចអស់នៅឡើយទេ ហើយខាងនាយកសាលាគ្រោងបញ្ចប់នៅចុងខែកញ្ញានេះ ដូច្នេះស្លៀកពាក់ឯកសណ្ឋានបានគ្រប់ពណ៌តាមថ្ងៃនីមួយៗ នៅដើមខែតុលា តាមការកំណត់នេះ បើតាមលោក លឹម ធេង នាយកសាលាបឋមសិក្សាអនុវត្ត ហ៊ុន សែន អាចារ្យលាក់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment