ទៀតហើយ!! ស្ងាត់ៗ វៀតណាម​​លួចសង់​​ប៉ុស្តិ៍​​រឹង​​មាំ ១០​ទីតាំងទៀត​​ហើយ តាម​​ព្រំដែន​​ មិន​ទាន់​​ឯក​ភាព​​គ្នា​

​អាជ្ញាធរ​ខេត្ត​កណ្ដាល អះអាង​ថា ភា​គី​វៀតណាម​បាន​សង់​សំណង់​រឹង ​ឡើង​ដល់ ទៅ១០ទីតាំង ​ហើយ ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ប្រទេស​ទាំងពីរ​ មិនទាន់​ឯកភាព​គ្នា ​ស្ថិត​ក្នុង​ខេត្តកណ្តាល ខណៈ​ជាង ១០ទីតាំង​ផ្សេងទៀត​ជា​តង់​កៅស៊ូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​រាយការណ៍​កាលពី​ចុង ខែ​សីហា​ថា វៀតណាម​បាន​សាងសង់ ​ជម្រក​រឹងមាំ ​ធ្វើពីឈើ​សសរថ្ម​ កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ​គុណ​ នឹង៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១២០ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន ​កម្ពុជា​-វៀតណាម​ ដែល​មិនទាន់​ឯកភាព​គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​បទ​សម្ភាស​កាលពីដើម​ខែ​នេះ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ប្រាប់​ថា សំណង់​រឹង​ចំនួន៦កន្លែង ​ស្ថិតនៅ​តាម​បណ្ដោយ​ព្រំដែន​រវាង ​ប្រទេស​ទាំងពីរ​ក្នុង​ខេត្ត​កណ្ដាល ត្រូវ​បាន​ភាគី​វៀតណាម ​កែប្រែ​ពីជ​ម្រ​កតង់។

ប៉ុន្តែលោក គង់ សោភ័ណ្ឌ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា វៀតណាម​បាន​សាងសង់​សំណង់​រឹងមាំ​បែបនេះ​ឡើង​ដល់ ១០ទីតាំង ហើយ​សម្រាប់​ជម្រក​ជា​តង់​វិញ​ មាន​ចំនួន១៧ទីតាំង នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គង់ សោភ័ណ្ឌ ប្រាប់​ថា៖ «ជាក់ស្ដែង គាត់​រើ​អា​តង់​ កៅស៊ូ​គាត់​ហ្នឹង កន្លែង​ដែលគាត់​ធ្វើជា​តង់ ​កៅស៊ូប្ដូរ​ទៅ ជា​ប្រក់​ស័ង្កសី តង់​កៅស៊ូ​វា​ទាប​ៗ គាត់​ប្ដូរ​ទៅជា​សសរ ហើយ​សស រ​ខ្លះ​ជា​ឈើ សសរ​ខ្លះ​ជា​ថ្ម ហើយ ​ប្រក់​ស័ង្កសី»។

អភិបាលខេត្ត​រូប​នេះ​បន្ត​ថា ភាគី​កម្ពុជា​នៅតែ​ទទូច​ឱ្យ​ វៀតណាម​រុះរើ​សំណ ង់​រឹងមាំនិង​តង់​ទាំង ២៧ទីតាំង នៅ​តាម​ បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន ​ស្ថិត​ក្នុង​ស្រុក លើ​កដែក និង​ស្រុក​កោះ ធំចេញ​វិញ ប៉ុន្តែភាគី​វៀតណាម​តែងតែ​ ស្នើសុំ​ឱ្យ​កម្ពុជា​ទុក ​ពេល​មួយ​រយៈ​ទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​គណៈកម្មាធិកា រ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង ប្រាប់​ថា ស្ថាប័ន​លោក​មិនទាន់ ​មាន​សេចក្ដីសម្រេច​ថ្មី​ឆ្លើយតប​ទៅ​វៀតណាម​ នៅឡើយ​ទេ ។លោក វ៉ា គឹ​មហុង ប្រាប់​ថា៖ «ខ្ញុំ​មិនទាន់​មាន​វិធាន ការ​អី​នៅឡើយ​ទេ យើង​កំពុង​សិក្សា​ពី​ដំណើរ ការ​ទៅមុខ​ទៀត»។

អ្ន​កនំា​ពាក្យ​ក្រសួង​ការបរទេស ​កម្ពុជា លោក កុយ គួង ប្រាប់​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃនេះ​ថា ក្រសួង​កំពុង​រង់ ចាំ​ការ​បញ្ជាក់​ពីទី​តាំង​សំណង់​ ទាំងនោះ​ពី​គ ណៈកម្មការ​ព្រំដែន​ចម្រុះ​សិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ មាន​មូលដ្ឋាន​នៅ ​ក្រៅប្រទេស លោក ម៉ែ​ន ណាត យល់ថា វៀតណាម​ នៅតែ​ប្រព្រឹត្ត​ទង្វើ​ដដែល​នេះ ដោយសារតែ ​កម្ពុជា​មិនបាន​យក​ករណី នេះប្ដឹង​ទៅ​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។

លោក ម៉ែ​ន ណាត ប្រាប់​ថា៖ «លោក ហ៊ុន សែន ជា​អធិបតី ត្រូវ​ហៅ​គណៈកម្មាធិការនិង​ក្រសួង​ការបរទេស ត្រូវ​ជំនុំ​គ្នា ដើម្បី​ធ្វើពាក្យ​បណ្ដឹង​វៀតណាម​ពី​ការរំលោភ​បូរណភាពទឹកដី និង​ការ​គំ រា មកំ ហែ ង​កម្ពុជា ទោះបីជា​សង់​សំណង់​រឹង ​ក៏ដោយ ទន់​ក៏ដោយ ដើម្បី​ឱ្យ​ស្រប​ ទៅ​គោលការណ៍​សមាគម​អាស៊ាន ស្របតាម​កិច្ច​ព្រម ព្រៀង​ទីក្រុង​ប៉ារីស និង​ស្រប ​យន្ត​កាល ​អន្តរជាតិ ដែល​មាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា ​មូលដ្ឋាន។ ដូច្នេះ បើ​យើង​ធ្វើ​ច្បាប់ អន្តរជាតិ ប្ដឹង​តាម​យន្ត​កាល ​អន្តរជាតិ យើង​ធានា​បាន​នូវ​ការ​គ្មាន ​ស ង្គ្រា ម​ រវាង​ប្រទេស»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅ កម្ពុជា​ធ្លាប់​ បាន​កោះហៅ​ឯក អគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឱ្យ​បំភ្លឺ ក្រោយពី​យោធា​វៀតណាម ​បាន​ចល័ត​ទីតាំង​ឈរជើង​បោះតង់​តាម​បណ្តោយ ​ព្រំដែន​ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា។

ចំណែក​គណៈកម្មាធិការ ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ក៏បាន​បញ្ជាក់​កាល ពី​ថ្ងៃទី១១ ខែមិថុនា​ដែរ​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ភាគី​វៀតណាម​បាន​បោះតង់​ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ទាំង​តំបន់​មិ នទាន់​ឯ កភា ព​និង​តំបន់​ឯក ភាព​គ្នា​រួច មាន​ចំនួន២៥៦ទីតាំង​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភព៖ VOD

Related posts

Leave a Comment