ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី លោក អ៊ាត សីលា បានថ្លែង ប្រាប់កម្ពុជាថ្មី កាលពីវេលាម៉ោង ៣រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី២២ ខែកញ្ញា នេះថា និស្សិតកម្ពុជានៅ សហព័ន្ធរុស្ស៊ី ដែលបានឆ្លងជំងឺកូវីដ-១៩នោះ គឺជា និស្សិតពេទ្យឯកទេស ដែលបានចូលរួម ជាមួយ វេជ្ជបណ្ឌិតរុស្ស៊ី ក្នុងការព្យាបាល ជំងឺកូវីដ-១៩ ជូនប្រជាពល រដ្ឋ រុស្ស៊ី ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ហើយជា និស្សិតពេទ្យដំបូង របស់កម្ពុជា ដែលបានចូ លរួមជួយ ព្យាបាលជំងឺកូវីដ-១៩ នៅសហព័ន្ធរុស្ស៊ី។
លោក អ៊ាត សីលា បានបញ្ជាក់យ៉ាង នេះថា “គាត់មិនទាន់ជាសះស្បើយទេ ស្ថានឯក អគ្គរាជទូតបានចុះទៅ សួរសុខទុកគាត់ និងបន្តតាមដានពីស្ថានភាពជំងឺ របស់គាត់ជានិច្ច។ សូមបញ្ជាក់ជូនថា គាត់ជានិស្សិតពេទ្យឯកទេស ដែលបាន ចូលរួមជាមួយវេជ្ជបណ្ឌិតរុស្ស៊ីព្យាបាលជំងឺកូវីដ-១៩ ជូនពលរដ្ឋរុស្ស៊ី ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ គាត់ជានិស្សិតពេទ្យដំបូងរបស់កម្ពុជា ដែលបានចូលរួមជួយព្យាបាលជំងឺកូវីដ-១៩ នៅសហព័ន្ធរុស្ស៊ី”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតនៃ ព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បញ្ជាក់ថា ថ្មីៗនេះមាននិស្សិតខ្មែរម្នាក់ ដែលកំពុងសិក្សានៅ សហព័ន្ធរុស្ស៊ីបានឆ្លង Covid-19 ហើយកំពុងស្ថិតនៅក្នុង ការតាមដាន និងការព្យាបាលរបស់វេជ្ជបណ្ឌិតរុស្ស៊ី។
បើតាមស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី នៅសប្តាហ៍ចុងក្រោយនេះ ការឆ្លងជំងឺCovid-19 នៅសហព័ន្ធរុស្ស៊ី បានកើនឡើងសន្សឹមៗជិតដល់៦ពាន់ករណីជារៀងរាល់ថ្ងៃ។ ជាមួយគ្នានោះស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ និស្សិត និងសិក្ខាកាមយោធា ដែលកំពុងរស់នៅ និងសិក្សានៅទូទាំងសហព័ន្ធរុស្ស៊ី ឱ្យពង្រឹងស្មារតីប្រុង ប្រយ័ត្នខ្ពស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការរក្សាអនាម័យតាមការណែនាំ របស់គ្រូពេទ្យ
និងគោរពតាមការណែនាំរបស់អាជ្ញាធ ររុស្ស៊ី ដើម្បីការពារខ្លួនពីជំងឺដ៏កា ច សា ហា វនេះ។ ស្ថានឯកអគ្គរាជទូត កម្ពុជាសម្ដែងក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនិស្សិត និងសិក្ខាកាមយោធា ខ្មែរ ទាំងអស់ នឹងចូលរួមអនុវត្តន៍ ជាប្រចាំ ព្រមទាំងជួយដាស់តឿនក្រើនរំលឹកគ្នាទៅវិ ញទៅមក ក្នុងគ្រាដែលពិភពលោកនៅ តែបន្តប្រឈមមុខនឹងការ រាតត្បាតនៃជំងឺនេះនៅឡើយ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២២ ខែកញ្ញា នេះដែរថា និស្សិតខ្មែរយើង ដែលកំពុង សិក្សានៅប្រទេសរុស្ស៊ី ហើយ បា នឆ្លង Covid-19 នោះ មានស្ថានភាពល្អប្រសើរឡើង វិញហើយ មិនមាន បញ្ហាអ្វីទេ៕