មើលហើយ ចង់ទឹកភ្នែកតាម ! លោកយាយអាយុ ៨៧ឆ្នាំទៅហើយ មានមុខរបរតិចតួច ចិញ្ចឹមជីវិត, កើតក្តីអាណិតពេក ថៅកែហាងពេជ្រ និងស្វាមី បានទៅជួបគាត់ផ្ទាល់ ដល់ខេត្តពោតិ៍សាត់ ហើយ ថែមទំាងបានជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)

​នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកញ្ញា​ ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីសកម្មភាពរបស់លោកស្រី និងស្វាមី បានទៅជួបលោកយាយដ៏កំសត់ម្នាក់ហើយ ដែលមានលោកយាយ មានអាយុ ៨៧ ឆ្នាំ។ កើតក្តីអាណិតលោកយាយខ្លាំងពេក ថៅកែហាងពេជ្រ និងស្វាមី សម្រេចជូនថវិកា ៤លានរៀល រួមស្បៀងអាហារមួយចំនួនថែមទៀត។

លោកស្រី បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនបន្ថែមថា ៖ “នាងខ្ញុំ និងស្វាមី បានមកដល់ខេត្តពោធិ៍សាត់ មកជួបលោកយាយដ៏កំសត់ហើយជូនលុយគាត់ចំនួន 1000 ដុល្លារ គាត់ថាមិនដឹងស្មើនឹងប៉ុន្មានទេ លុយហ្នឹង ដូច្នេះក៏ខ្ញុំដូចជូនគាត់ចំនួនទឹកប្រាក់រៀល4លានរៀលវិញ ហើយគាត់ក៏សប្បាយចិត្តយ៉ាងខ្លាំង និងរំភើប គាត់ថាមិនដែលមានអ្នកឲ្យគាត់ច្រើនយ៉ាងហ្នឹងទេ។ គួរឱ្យអាណិតណាស់”។

ក្រោយឃើញវីដេអូនេះភ្លាម ធ្វើឲ្យអ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្មណ៍ថា ៖ បានបុណ្យច្រើនណាស់, ពិតជាអំពើល្អដ៏ប្រសើរ ក្នុងកិច្ចការសង្គម មានការចែករំលែក ដល់អ្នកមានជីវភាពលំបាក អរគុណ, រំភើបជំនួសលោកយាយណាស់, ស្រលាញ់ទឹកចិត្តបងស្រីណាស់ រំភើបជំនួសលោកយាយ មើលហើយ ចង់ទឹកភ្នែកតាម។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

</a

Related posts

Leave a Comment