សូមជួយស៊ែរឲ្យក្រសួងពាក់ព័ន្ធ បានដឹងផង!! មហាជនរិះគន់ក្រុមហ៊ុនរៀបចំដំណើរកម្សាន្តមួយ ដាក់រូបប្រសាទអង្គរវត្តខ្មែរ ជារបស់វៀតណាម…

ភ្នំពេញ៖ មានមហាជនខ្មែរជាច្រើនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញប្រត្តិកម្មមិនពេញចិត្តទៅលើការរចនាផ្ទាំង​ផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនរៀបចំដំណើរកម្សាន្តមួយឈ្មោះថា Wendy Wu Tours ។

គេឃើញចំណុចខុសឆ្គងដ៏ធំមួយ នៅលើផ្ទាំង​ផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនរៀបចំដំណើរកម្សាន្តខាងលើ ដោយបានយករូបថតប្រាសាទអង្គវត្តដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរដាក់បង្ហាញ​ ព្រមទាំងសរសេរអក្សរធំៗថា វៀតណាម (VIETNAM) ។ តើអាចទេដែលក្រុមហ៊ុនខាងលើ យល់ថាប្រាសាទអង្គវត្តជារបស់វៀតណាម ឬស្ថិតនៅលើទឹកដីប្រទេសវៀតណាម?

យោងតាមមតិមហាជនដែលជាជនជាតិខ្មែរ​ បានសូមណូមពរឲ្យមានការបកស្រាយ ក៏ដូចជាកែតម្រូវ ពីសំណាក់ក្រុមហ៊ុន Wendy Wu Tours នូវកំហុសមួយនេះ​ឲ្យបានឆាប់រហ័សបំផុត ៕

Related posts

Leave a Comment