នៅព្រឹកមិញនេះ នាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា “បុរសម្នាក់ដែលបង្កហឹង្សា លេីសង្សារ របស់ខ្លួន ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាល ភ្នំពេញថ្មី ធ្វេីការឃាត់ខ្លួនបានហេីយ
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៦ និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វេីការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហឹង្សា ដោយចេតនា (ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០-០៩-២០២០ វេលាម៉ោង ០១ និង៣០ នាទី រំលងអធ្រាត ។
ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ៥៦៣ ផ្លូវលំ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ១ ខណ្ឌពោសែនជ័យ (គ្មានសរធាតុញៀន) បានធ្វើសកម្មភាពប្រើដៃវាយភ្នែក ជនរងគ្រោះ ឈ្មោះ នួន គឹមឡាង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរស្នាក់នៅបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(របួសហើមជាំភ្នែកទាំង២ និងគុំត្រចៀកខាងស្តាំ ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។”។
នារីរូបនេះ មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទំាងមានចំណេះដឹងទៀតផង។
ក្រោយពីដឹងរឿងបន្ថែមទៀត ពីនារីរងគ្រោះម្នាក់នេះ ស្រាប់តែ តារាសម្តែង ដេននី ក្វាន់ ទប់អារម្មណ៍លែងជាប់ ក៏បានដាក់ចំៗប៉ុន្មានម៉ាត់ថា ៖ “នេះមិនមែនកម្មទេ មកពីងប់ងល់ ស្រលាញ់គេ ជាងស្រលាញ់ខ្លួនឯង…មនុស្សប្រុសវ៉ៃស្រី គឺវាថោកទាបខ្លាំងណាស់ គេវ៉ៃម្តងហើយ ល្មមភ្ញាក់ខ្លួន ហេតុអី ទ្រាំអោយគេវ៉ៃច្រើនលើក ច្រើនសារម្ល៉េះ?
បើមិនស្រលាញ់ខ្លួនឯង ក៏គួរស្រណោះអ្នកម្តាយ ដែលខំថែតាំងពីកើតមក មិនអោយមានសូម្បីតែស្នាមមួយ សួរថាបេីអ្នកម្តាយឃេីញគេវាយដំកូនបែបនេះ តេីអារម្មណ៏គាត់ឈឺចាប់យ៉ាងណា? មនុស្សស្រីយើង ត្រូវចាំ បើយើងមិនចេះអោយតម្លៃ និងស្រលាញ់ខ្លួនឯងទេ គ្មាននរណា មកស្រលាញ់ និងអោយតម្លៃយើងទេ ល្មមភ្ងាក់ខ្លួន និងរៀនយល់អោយច្បាស់ថា អ្វីជាស្នេហា អ្វីជាតណ្ហា hmmm”៕