តៃវ៉ាន់ដ ង្ហើយហៅឲ្យអន្តរជាតិជួ យផង កងទ័ពចិនទាំងយន្តហោះរាប់សិបគ្រឿង រថក្រោះ នាវាចម្បាំង សម្រុកធ្វើសមយុទ្ធឥតឈប់ឈរ ទំនងជិតវា យប្រហារមែ នទែនហើយ

Cambo time/តៃប៉ិ-ប៉េកាំង៖ រដ្ឋមន្រ្តីក្រសួងការ បរទេស របស់កោះតៃវ៉ាន់ លោក Joseph Wu កាលពីថ្ងៃពុធ បានជំរុញឱ្យសហគមន៍អន្តរជាតិ ឱ្យជួយការពារប្រទេសនិងតំបន់របស់លោក ប្រឆាំ ងនឹងចលនាចិនពង្រីកខ្លួន ដោយនិយាយថា រដ្ឋាភិបាលតៃប៉ិ បារ ម្ភខ្លា ចរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចចិត្តដោយការបង្ខិ តបង្ខំ។ (សូមទស្សនាវីដេអូ)

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Joseph Wu បានប្រាប់ស្ថានីយទូរទស្សន៍បារាំង 24 TV ថា « កោះតៃវ៉ាន់» ស្ថិតនៅជួរមុខ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ពីការកាន់កា ប់ដោយចិនកុម្មុយនិស្ត ហើយត្រូវការជំនួយពីប្រទេសដទៃទៀត។

លោកបន្តថា ប្រទេសចិនបាននិងកំពុងបង្កើន ការគំរា មកំហែ ង ផ្នែកយោធារបស់ខ្លួនប្រឆាំ ងនឹងកោះតៃវ៉ាន់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបង្កើនការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ផងដែរ ។ លោកបន្តទៀតថា យន្តហោះយោធារបស់ចិន ជាង ៣០ គ្រឿង បានហោះឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាស របស់កោះតៃវ៉ាន់ ដោយរដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់រូបនេះ បានពណ៌នាថា នេះវាជាការគំរា មកំហែ ង ខ្លាំងណាស់។

ទន្ទឹមនឹងការញាំញីពីសំណាក់ក្រុងប៉េកាំងខាងលើនេះ មិនថាឡើយកងទ័ពតៃវ៉ាន់ទេត្រៀមការពារទឹកដីពីការលុកលុយរបស់ចិន ពលរដ្ឋស៊ីវិលតៃវ៉ាន់បានកំពុងរួមកម្លាំងយ៉ាងស្រុះៗគ្នាចេញលិខិតចំហមួយដាក់ទៅអង្គការសហប្រជាជាតិស្នើអោយដែនកោះរបស់ពួកគេក្លាយជាសមាជិករបស់អង្គការនេះផង៕

Related posts

Leave a Comment