ខ្មាស់គេណាស់លោកអើយ!! ហាមប្តីឈប់ឲ្យក្បត់ តែមិនស្តាប់ ប្រពន្ធ តាមចាប់ស្រីស្នេហ៍អុជធូបស្បថឲ្យឡានបុ​កងា​ប់ បើនៅទាក់ទងប្តីទៀត…

ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលនារីរូបស្រស់សាច់សខ្ចីម្នាក់ ត្រូវបានស្ត្រីម្នាក់ ចោទប្រកាន់ថាបានលួចលាក់ទងទង ជាមួយប្តីរបស់គាត់ និងត្រូវបាន គាត់ធ្លាប់ហាមប្រាមដោយធម៌ត្រជាក់ ជាច្រើនដងមកហើយ នៅតែមិន ព្រមស្តាប់ ទីបំផុត ក៏ត្រូវស្ត្រីជាប្រពន្ធដើម ចាប់ឱ្យអុជ ធូបស្បថ រួចថត បង្ហោះផ្អើលពេញ បណ្តាញសង្គមហ្វេសប៊ុក។

នារីវ័យក្មេងដែល ត្រូវប្រពន្ធដើមគេចាប់ឱ្យអុជធូបស្បថ ឈប់ទាក់ទងជាមួយប្តីគេ ទៀតនេះ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Kaka Zmile និងឈ្មោះ Oun Pisey Single។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ សំណាក់ខៃហ្វុង លោកម្ចាស់ប៉ាវ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ បានបង្ហោះរូបភាពចំនួន៤សន្លឹក ព្រមទាំងវីដេអូឃ្លីប ចំនួន១ បង្ហាញពីសកម្មភាពដែលស្ត្រីជាប្រពន្ធដើម តម្រូវឱ្យនារីវ័យក្មេងខាងលើ អុជធូបស្បថរឿងឈប់ទាក់ទងប្តីរបស់គាត់តទៅទៀត។

ជាមួយនេះ ម្ចាស់គណនីខាងលើ បានបង្ហោះសារថា “សូមពឹងបងប្អូនជួយ Share ម្នាក់មួយផងណា! ជាពិសេស អ្នកកំពង់សោម សូមអរគុណ ហួសចិត្តនឹងម្នាក់ ស្រីនេះណាស់ ថោកទាបមែន ទាក់ទងប្តីខ្ញុំយូរមកហើយ

ដល់ពេលខ្ញុំតាមទាន់ ឱ្យវាអុជធូបស្បថឱ្យវាឈប់ទាក់ទងប្តីខ្ញុំទៀត វាក៏ព្រម តែទីបំផុតវានៅតែទាក់ទងប្តីខ្ញុំដដែល ទើបខ្ញុំសំរេចចិត្តផុសរូបមីនឹងម្តង មីមួយនឹងវារស់នៅកំពង់សោម ដើរតែទាក់ប្តីគេទេ មីនឹង។ សូមបងប្អូនជួយមើលទៅ ថាវាសា ហាវប៉ុនណា ខ្ញុំអត់ទ្រាំយូរហើយ ហើយថាមិនចង់ផុសទេ តែវាសាហាវពេក…”។

តាមរយៈវីដេអូឃ្លីបរយៈពេល១នាទី និង០១វិនាទី គេបានលឺសំឡេង នារីរូបស្រស់ម្នាក់នោះ បានស្បថស្បែផ្ទាល់មាត់ថា “ខ្ញុំឈ្មោះអាកា ចាប់ពីថ្ងៃហ្នឹងទៅ បើខ្ញុំយកបងជូនទៀត សូមឱ្យខ្ញុំជិះឡានតាមផ្លូវ ឬមួយក៏ខ្ញុំទៅណាមកណា ឱ្យលោកយាយម៉ៅវ៉ៃបំបាក់ក ឬមួយក៏ឡានបុ កងា ប់ ក្រឡាប់ ឡានតាមផ្លូវ ពេញចិត្តនៅ?…”។

ដោយឡែកម្ចាស់គណនីហ្វេសប៊ុក Denny Thang ក៏បានបង្ហោះសារទាក់ទងទៅនឹងនារីខាងលើដែរថា “សូមបងប្អូនមេត្តាជួយស៊ែរ និងឡាយឱ្យច្រើនផង បើអាណិតមនុស្សស្រីដែលត្រូវមីស្រីថោកនេះយកប្តី ព្រោះមីនេះវាសាហាវណាស់ មួយយប់វាដេកប្រុសបីនាក់ វារកគ្រូដាក់ស្នេហ៏ឱ្យប្តីគេងប់នឹងវា

មីនរកនេះវាឃើញប្រពន្ធគេស្លូត មិនធ្វើបាបវា មិនផុសសូម្បីតែមានសំលេងវាមានវីដេអូវាស្បថ មានរូបវាបំរើប្តីគេម្តេចខ្លះ ធ្វើឱ្យប្តីគេស្រួលម្តេចខ្លះ ប្រពន្ធគេមានទាំងអស់ បើមិនឈប់នៅតែបន្ត ប្រហែលមិនយូរទេនឹងចេញវីដេអូទាំងនោះហើយ បងប្អូនដែលស្គាល់វា ជួយប្រាប់វាផងថា មិនបាច់ខំបិទមុខដល់ថ្នាក់ហ្នឹងទេ ទោះនាងអែងទៅជាស្អីក៏គេដឹងដែរ នាងអែងនៅកន្លែងណាក៏គេដឹងដែរ ខំតិចទៀតទៅក្រែង លបានដូចក្នុងហ្វេសប៊ុកចឹងគឺទឹកត្រី នឹងអំបិលម្ទេស ឬទឹកអាស៊ីត ឬងាប់ដូចខ្មោចឆ្កែក៏មិនដឹងដែរ បើគេទ្រាំលែងបាន។

សូមបងប្អូនជួយស៊ែរផង ដើម្បីឱ្យមីស្រីថោកនេះវាបានល្បី ព្រោះវាចង់ល្បីខ្លាំងណាស់រាល់ថ្ងៃនេះ បានមិនព្រមឈប់សោះ តិចទៀតល្បីហើយនាង…”។

ម្ចាស់គណនី Denny Thang បន្តថា “គួរឱ្យអាណិតណាស់ ខំតែងខ្លួនដើម្បីកុំឱ្យគេស្គាល់ ដើម្បីយកប្តីគេបន្តទៀត នៅតែគេស្គាល់ គិតទៅមនុស្សស្រីថោកទាប ហ៊ានធ្វើគ្រប់បែបយ៉ាងឱ្យតែបានប្តីគេ មិនខ្លាចសូម្បីតែបារមីលោកយាយម៉ៅ ក៏វាហ៊ានបំពាន តែមិនអីទេ តិចទៀតលោកយាយតាមបំបាក់កវានឹងក្រឡាប់ឡានងាប់តាមផ្លូវដូចអ្វីដែលវាស្បថហើយ លោកយាយស្អប់ណាស់មនុស្សស្រីសន្តានដូចមីស្រីថោកនេះចឹង ហើយមើលតែរូបនេះទៅដឹងហើយថា វាជំនាញប៉ុណ្ណា តែពិបាកថាដែរ ព្រោះជាអាជីពវាហើយ បើមិនជំនាញធ្វើម៉េចយកប្តីគេបាន មាត្រឹមស្រីខូច ប្រុសរាប់រយ…”។

ម្ចាស់គណនីខាងលើ បានបន្ថែមជាចុងក្រោយថា ”ស្រីម្នាក់នេះវាចង់ល្បី ចឹងឱ្យល្បីម៉ងទៅ ជួយស៊ែរឱ្យអ្នកស្គាល់វា និងបងប្អូនវាឃើញផងទៅ វាលួចទាក់ទងប្តីគេតាំងពីប្រពន្ធគេពោះធំ រហូតដល់គេសម្រាលហើយបានប្រាំបីខែហើយ ទាំងដែលប្រពន្ធគេសុំអង្វរវាឱ្យឈប់ទៅ វានៅមិនឈប់ទៀត វាផ្គើនដាក់ប្រពន្ធគេសម្បើមណាស់ ចឹងជូនវាតាមសំណើ…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីនារីរូបស្រស់ខាងលើ ដែលទទួលរងការចោទប្រកាន់ថា បានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយប្តីគេ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

Related posts

Leave a Comment