គួរឲ្យអាណិតណាស់លោកអើយ នេះហើយជីវិតអ្នកក្រ!! ពលករខ្មែរជាច្រើននាក់ លួចឆ្លងដែនពីប្រទេសថៃ ស្រាប់តែមានម្នាក់ហូរតាមទឹកអូរបាត់ស្រមោល…

មកទល់រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នំា២០២០នេះ ស្ត្រីខ្មែរម្នាក់បានល ង់ទឹក នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពេលដែលរូបគាត់រួមជាមួយពលករខ្មែរដទៃទៀត បានលួចឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀង ហើយចុះដើរកាត់ទឹកអូរ

ដែលកំពុងជន់ហូរខ្មួលខ្មាញ់ ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅ បណ្ដាលឱ្យលង់រហូតបា ត់ប ង់ជីវិ ត ខណៈពេលរកស ពមិនទាន់រកឃើញនៅឡើយទេ។ ហេតុការណ៍នេះបានកើតទ្បើងនា ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូរឈើក្រុំ ឃុំស្ទឹងកាច់ ស្រុលសាលាក្រៅ ខេត្តប៉ៃលិន ឈមនឹងស្រុកពោណាំរ៉ន

ខេត្តច័ន្ទបុរី ប្រទេសថៃ។ ពលករឆ្លងដែនទាំងនោះមានគ្នា ៣នាក់ ពួកគេត្រូវជាម្តាយ ឪពុក កូននឹងគ្នា ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ក៏ត្រូវស្លា ប់ដោយសារលង់ទឹកអូរនោះទៅ។ ក្រោយហេតុការណ៍នេះ លោក ផាន់ ចាន់ធុល

អភិបាលខេត្តប៉ៃលិន បានដាក់បញ្ជាឲ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងអាវុធហត្ថខេត្ត និងកម្លាំងយោធាខេត្តចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្វែងរកស្ត្រីរងគ្រោះខាងលើ។ ស្រ្តីរងគ្រោះមានឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិ
ស្វាយមាស

ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ។ កម្លាំងចម្រុះបានបន្តខិតខំស្វែងរកយ៉ាងសស្រាក់សស្រាំ ទោះបីនៅក្រោមអាកាសធាតុភ្លៀងផង ខ្យល់ផងយ៉ាងណាក៏ដោយ៕

Related posts

Leave a Comment